Header Ads

ញាំម្កាក់ត្រីឆ្អើរ

គ្រឿងផ្សំ៖
- ម្កាក់ ៤-៥ផ្លែ (សាប់ ឬប្រើប្រដាប់ឈូស)
- ត្រីឆ្អើរ ២០០ក្រាម (បេះ)
- បង្គារក្រៀម ១០០ក្រាម (ត្រាំទឹកឲ្យទន់)
- សណ្តែកដី ៣០០ក្រាម (បុកកុំឲ្យម៉ត់)
- ជីគ្រប់មុខ ១ក្តាប់
- ខ្ទឹមស ១០០ក្រាម (ចិញ្ច្រាំ)
- ខ្ទឹមក្រហម ២០០ក្រាម (ហាន់ជាបន្ទះ)
- ម្ទេស ៤-៥ផ្លែ (ហាន់បញ្ឆិត)
- ស្ករស ១/២ស្លាបព្រាបាយ
- ទឹកត្រី ១/២ស្លាបព្រាបាយ
- ប៊ីចេង ២ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
យកចាន ​ធំ​បន្តិច​ដាក់ ម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី បង្គារ ទឹកត្រី ស្ករស និងប៊ីចេងច្របល់ចូលគ្នាឲ្យសព្វ ហើយ​ភ្លក់​មើល​តាម​ចំណង់​ចំណូល​ចិត្ត។
បញ្ជាក់៖ ពេលដួស​ដាក់​ចាន ចាំ​រោយ​ជី និង​ម្ទេស​ពីលើ ជា​ការ​ស្រេច៕

វីដេអូ ញាំុស្វាយត្រីឆ្អើរ

No comments

Powered by Blogger.