Header Ads

របៀបធ្វើ ខគោ

គ្រឿងផ្សំ៖
  • សាច់គោ ( សសៃ )
  • គ្រាប់ផ្កាចន្ទ័
  • គ្រឿងសាតេ
  • ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
  • គល់ស្លឹកគ្រៃ ( កាត់ជាកង់ៗល្មម ) ស្លឹកក្រូចសើច
  • រំដេង ( ហាន់ជាបន្ទះ )
  • ការ៉ុត កាត់ជាកង់ៗល្មម ពុះជាបួន
  • ស្ករត្នោត ម្សៅស៊ុប អំបិល

វិធីធ្វើ៖
  1. ដាក់ខ្លាញ់ចូលក្នុងឆ្នាំងបន្តិច បន្ទាប់មកដាក់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង គ្រាប់ផ្កាចន្ទ័ រំលីងអោយឈ្ងុយ ហើយដាក់ម្ទេសក្រៀមចូលកូរបន្តទៀត រួចដាក់ស្ករត្នោតចូលកូរអោយរៀងក្រហមហើយ ដាក់គ្រឿងសាតេចូល កូរបន្តរទៀត
  2. ហើយដាក់សាច់គោចូលកូរជាមួយគ្រឿងអោយសព្វ ហើយដាក់ម្សៅស៊ុប អំបិល រួចភ្លក់មើលអោយល្មម តាមការនិយមចូលចិត្ត រំងាស់ទុកអោយគ្រឿងចូលជាតិជាមួយនិងសាច់
  3. ទើបដាក់ទឹកចូល និង ការ៉ុត ទុកអោយពុះ ហើយភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ បន្តរំងាស់ទុកអោយផុយសាច់ រួចជាការស្រេច ។អាចទទួលទានជាមួយមី គុយទាវ នំប័ុង និងជាមួយបាយក៌បាន តាមចំនូលចិត្តរបស់លោកអ្នក ។
វីដេអូ ខសាច់គោ៖


រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.