ត្រីចំហុយទឹកស៊ីអ៊ីវ ជាមួយគល់ខ្ទឹម
នៅថ្ងៃនេះយើងខ្ញុំមានមុខម្ហូបទៀតដែលមានឈ្មោះថា 
ត្រីចំហុយទឹកស៊ីអ៊ីវជាមួយគល់ខ្ទឹម 
មកបង្ហាញជូនដល់ស្រីៗមេផ្ទះគ្រប់រូប។ មុននឹងធ្វើម្ហូបមួយមុខនេះ 
ប្រិយមិត្តត្រូវរកគ្រឿងផ្សំ 
ឲ្យគ្រប់ទើបធ្វើឲ្យម្ហូបកាន់តែមានរស់ជាតិឈ្ងុយឆ្ងាញ់។
វិធីធ្វើ៖
វីដេអូ ចំហុយត្រី ជាមួយផ្សិត៖
- គ្រឿងផ្សំ៖
 
- ត្រីក្រហម ១ ក្បាល ប្រហែលជា ៤០០ ក្រាម
 - គល់ខ្ទឹម ១០ គល់កាត់ប្រវែង ៣ ថ្នាំងដៃពីគល់ខ្ទឹមយកកូនកាំបិតពុះ ២-៣ កាំបិតសងខាងខ្ទឹមប៉ុន្តែកុំឲ្យដាច់
 - ជីវ៉ាន់ស៊ុយ ហាន់តូចៗ
 - ខ្ញី ១ មើមតូចហាន់ជាចំណិតសរសៃតូចៗ
 - ទឹកស៊ីអ៊ីវ ៥ ស្លាបព្រាកាហ្វេ
 - ប្រេងល្ង ២ ស្លាបព្រាកាហ្វេ
 - ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
 - អំបិល ១ ចុងស្លាបព្រាកាហ្វេ
 - ស្ករស កន្លះស្លាបព្រាកាហ្វេ
 
វិធីធ្វើ៖
- មុនដំបូងអ្នកត្រូវលាយគ្រឿងផ្សំចូលទៅក្នុងកូនចានមួយដែលមាន គ្រឿងផ្សំដូចជាទឹកស៊ីអ៊ីវ, ប្រេងល្ង, ស្ករស, ប៊ីចេង និងអំបិលរួចហើយកូរវាឲ្យរលាយសប់ចូលគ្នារក្សាទុកដោយឡែកសិន។
 - យកត្រីរៀបដាក់ក្នុងចានបន្ទាប់មករៀបខ្ញី គល់ខ្ទឹមរាយពីលើត្រី រួចហើយក៍យកគ្រឿងផ្សំដែលបានលាយទុកនោះមកដាក់ពីលើដែរ។
 - យកត្រីដែលបានលាយគ្រឿងផ្សំរួចរាល់ហើយដាក់ក្នុងឆ្នាំងដើម្បី ចំហុយប្រហែលជា១០-១៥ នាទីពេលដែលឆ្អិនហើយទើបអ្នកដាក់ជីវ៉ាន់ស៊ុយពីលើ ត្រីដែលបានចំហុយឆ្អិននោះជាការរួចរាល់៕
 
វីដេអូ ចំហុយត្រី ជាមួយផ្សិត៖



Post a Comment