គ្រឿងផ្សំ៖
- សាច់មាន់ ៤០០ ក្រាម
- ម្នាស់ ១ ផ្លែ
- ម្ទេសឆ្អើរ ៥ ផ្លែ
- គល់ស្លឹកគ្រៃ ៤ គល់
- សណ្ដែកដីឆ្អិន ១០០ ក្រាម
- ខ្ទឹមសរ ៥ កំពឹស
- ល្មៀតមួយថ្នាំងដៃ
- ស្លឹកក្រូចសើច ៣ សន្លឹក
- ម្ជូរអំពិល ២ ស្លាព្រាបកាហ្វេ
- ដូងទំុ ១ ចំហៀង
- ស្ករពាង ១ ស្លាបព្រាបាយកន្លះ
- ប្រហុក ៤ ចង្វា
- អំបិល ១ ស្លាបព្រាកាហ្វេ
- ប៊ីចេង ២ ស្លាបព្រាកាហ្វេ
- ទឹកត្រី ៣ ស្លាបព្រាបាយ
វិធីធ្វើ៖
- លាងសាច់ឲ្យស្អាតកាត់ជាដុំៗល្មម
- ចិតម្នាស់ និង ភ្នែករបស់វាឲ្យស្អាត បន្ទាប់មកពុះម្នាស់ជាបួនចិតជាទទឹងៗ លាងឲ្យស្អាតទុកមួយអន្លើ។
- ដាក់ទ្រាំម្នេស ជាមួយ និងទឹកក្តៅឲ្យរីកបន្ទាប់មកចិញ្រាំវាឲ្យម៉ត់ដាក់ស្ករចូលចិញ្ច្រាំ វាដើម្បីឲ្យម្ទេស និងស្កររលាយចូលគ្នាល្អ។ ចិញ្រាំប្រហុកឲ្យម៉ត់រួចចាប់ដាក់ចានរាបមួយទាំងប្រហុកចិញ្ច្រាំ និងម្ទេសចិញ្ច្រាំ។
- ហាន់គល់ស្លឹកគ្រៃល្អិតៗជិតសំបកល្មៀតឲ្យស្អាតដាក់ចូលទៅក្នុងត្បាល់បុកមួយបុកឲ្យម៉ត់ បន្ទាប់មកថែមខ្ទឹមសបុកឲ្យម៉ត់បន្ថែមស្លឹកក្រូចសើច ២ សន្លឹក បន្ទាប់មកយកអង្រែបុកញ៉ុមៗ ដើម្បីឲ្យស្លឹកក្រូចសើចចេញខ្លិនឈ្ងុយ បន្ទាប់មកឆ្គៀលដាក់ចូលក្នុងបានជាមួយ និងម្ទេសចិញ្ច្រាំជូតត្បាល់ឲ្យស្អាត បន្ទាប់មកបុកសណ្តែកដីឆ្អិនក្នុងត្បាល់កុំម៉ត់ពេកប៉ុន្តែក៏មិន ឲ្យនៅទាំងមូលពេកដែល។
- កោសដូងច្របាច់យកខ្ទិះដើម និងចុងទុកដោយឡែកពីគ្នា បន្ទាប់មកចាក់ខ្ទិះដើមចូលក្នុងឆ្នាំងមួយដាក់ដាំលើភ្លើងរហូតដល់ ឡើងក្បាល ខ្លិះចាក់ម្ទេសចិញ្ច្រាំចូលកូរវាឲ្យសព្វទុកឲ្យឡើងប្រេងក្រហម ល្អដាក់គុលស្លឹក គ្រៃបុកចូលកូរឲ្យសព្វចាក់សាច់ និងសណ្ដែកដីមានចូល (ប្រសិនបើអ្នកប្រើសាច់ត្រីអ្នកអាចដាក់ហើយកូរមួយត្រឡប់ស្រង់ចេញ បន្ទាប់មកចាំដាក់ត្រី និងសណ្តែកដីចូលនៅក្រោយពេលបង់បន្លែចាំមួយរំពុះជៀសវាងត្រីបែក សាច់) កូ ឬឲ្យសព្វប្រសិនបើខ្ទិះរីងចង់ខ្លោចអ្នកអាចបន្ថែមខ្ទិះចុង បន្ទិចបាន ហើយដាក់រម្ងាស់ឲ្យសាច់រាងឆ្អិន បន្តិចចាក់ខ្ទិះចុងទាំងអស់រួចបន្ថែមអំបិលប៊ីចេងទឹកត្រីម្ជូរចូល កូរឲ្យសព្វចាំមួយរំពុះបង់បន្លែម្នាស់ចូលរម្ងាស់មួយរំពុះឲ្យ ត្រី និងបន្លែឆ្អិនជាការស្រេច៕
Post a Comment