ខាត់ណាទឹកភ្នែក
- គ្រឿងផ្សំ៖
- សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះៗ
- ខាត់ណា កាត់ជាកង់ ( កុំវែងរឺខ្លីពេក )
- ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំ
- ទឹកក្រូចឆ្មា
- ម្ទេសស្រស់ ( ដាក់អោយច្រើន )
- ស្ករស ម្សៅស៊ុប អំបិល បីចេង
វិធីធ្វើ៖
- ដាំទឹកអោយពុះ រួចដាក់ខ្លាញ់ចូលបន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល ស្រុះកុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ក្នុងទឹកត្រជាក់ បន្ទាប់មកយករៀបដាក់លើចាន អោយបានស្អាត
- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ ដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង (តែមួយភ្លែតទេ) ស្រង់ចេញយកមកហាន់ ជាដុំៗល្មម ហើយយកមកដាក់ក្នុងចានដែលត្រូវទទួលទានជាមួយខាត់ណា
- ច្របាច់ទឹកក្រូចឆ្មាចូលក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេស ទុកប្រហែល 10 នាទី ( ដើម្បីកុំអោយក្រពុលខ្ទឹម ) រួចហើយដាក់ស្ករស ទឹកត្រី ម្សៅស៊ុប និង បីចេងបន្តិច កូរអោយសព្វរលាយចូលគ្នាអស់ភ្លក់មើលអោយល្មមហើយ ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលបានត្រៀមទុក រួចជាការស្រេច ។ (ក្នុងរូបនេះ admin មិនសូវដាក់ម្ទេសច្រើនទេ)
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ
Post a Comment