ស្ងោជ្រក់មាន់
គ្រឿងផ្សំ៖
- មាន់កាប់ជាដុំៗ
 - គល់ស្លឹកគ្រៃកាត់ជាកង់ៗ កុំអោយវែងពេក
 - ស្លឹកក្រូចសើច
 - ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល
 - ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម ហ៊ាន់ជាសសៃតូចល្មម
 - ក្រូចឆ្មា
 
- ដាក់ទឹកចូលក្នុងឆ្នាំងសម្លរ ដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច ដាំទុកអោយពុះ រួចដាក់មាន់ បន្តទុកអោយពុះម្ដងទៀត សឹមដាក់ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល ភ្លក់មើលអោយល្មមតាមការចូលចិត្ត ។
 - បន្តរំងាស់ទុកអោយសាច់មាន់ផុយ សឹមដួសដាក់ចាន បន្ទាប់មកដាក់ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម និងច្របាច់ទឹកក្រូចឆ្មាចូលរួចជាការស្រេច ( ទទួលទានពេលម្ហូបនៅក្ដៅៗទើបឆ្ងាញ់ ) ។
 

Post a Comment