ពងទាចៀនស្អំ
គ្រឿងផ្សំ៖
- ស្អំពីរចាច់តូចៗល្មម បេះហើយ
- ពងទា ៣គ្រាប់
- ក្រូចឆ្មា ១ចំហៀងផ្លែ
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- ស្លឹកខ្ទឹម ២ដើម ហាន់តូចល្មម
- ម្ទេស ២ផ្លែ ឬតាមចំណូលចិត្តហាន់តូចៗ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ម្រេច ១ចុងស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប៊ីចេង ១ចុងស្លាបព្រាកាហ្វេ (សម្រាប់អ្នកចូលចិត្ត)
- ប្រេងឆា ១ស្លាបព្រាបាយកន្លះ
វិធីធ្វើ៖
១. មុនដំបូងអ្នកត្រូវយកចានគោមមកគោះពងទាដាក់ចូល បន្ទាប់មកកូរវាឲ្យបែកចូកគ្នា។
២. បន្ទាប់ពីកូរវាបែកហើយត្រូវដាក់ស្អំ, ខ្ទឹមស, ម្ទេស, ស្លឹកខ្ទឹម, ស្ករស, អំបិល, ម្រេច, ទឹកត្រី, ប៊ីចេង និងច្របាច់ក្រូចឆ្មាចូលដែរ រួចកូរវាបញ្ចូលគ្នាទាំងអស់ឲ្យរលាយគ្រឿងសព (ចំណាយពេលឲ្យយូរបន្តិចក្នុងការកូរ) រួចទុកដោយឡែកសិន។
៣. ដាក់ប្រេងឆាក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកយកពងទាដែលក្រឡុកជាមួយស្អំនោះ មកចាក់ចូលក្នុងខ្ទះ រួចហើយវាសឲ្យស្មើ
បន្ថយកំដៅតិចៗរហូតទាល់តែឆ្អិនម្ខាងទើបត្រឡប់ឲ្យឆ្អិនម្ខាងទៀតដូចគ្នាជាការស្រេច៕
Post a Comment