ការីបីសាសន៍សាច់គោចំឡក និងកន្សោមពងមាន់
គ្រឿងផ្សំ៖
- កន្សោមពងមាន់
 - សាច់គោចំឡក
 - ដូងទុំកោស
 - អំបិល ស្ករស កាពិ ម្សៅការី
 - ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម
 - សណ្ដែកដី និងជីរវ៉ាន់ស៊ុយ។
 
- លាយគ្រឿងផ្សំ កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម និងកាពិទាំងអស់ចូលគ្នាបុកក្នុងត្បាល់ ឬក៏ដាក់ក្នុងម៉ាស៊ីនក្រឡុករួចសឹមបន្ថែមសណ្ដែកដី។ ទុកគ្រឿងដែលបុក ឬក្រឡុកឲ្យម៉ដ្ឋនេះមួយអន្លើសិន។
 - បន្ទាប់មក ត្រូវពូតដូងកោសយកខ្ទិះ ហើយទុកទឹកខ្ទិះខ្លះសម្រាប់ប្រើចុងក្រោយ។
 - ចាក់ខ្ទិះដូងចូលក្នុងខ្ទះកំពុងដុតភ្លើងក្ដៅ ទុករម្ងាស់រហូតដល់ឡើងប្រេង។
 - បន្ទាប់មកដាក់ម្ទេសក្រៀមហាន់ចូលរហូតដល់ឡើងពណ៌ក្រហម។
 - បង់គ្រឿងដែលបុករួចខាងលើ រួចដាក់អំបិល ស្ករស និងម្សៅស៊ុប ហើយបន្តរម្ងាស់ឲ្យខាប់រួចទុកមួយអន្លើសិន។
 - សាច់គោចំឡកត្រូវយកមកប្រឡាក់ជាមួយអំបិលបន្តិច ស្ករស និងម្សៅស៊ុប ហើយផ្អាប់ឲ្យចូលជាតិ រួចសឹមអាំងឲ្យឆ្អិន។
 - ដោយឡែកកន្សោមពងមាន់ត្រូវយកវាទៅចំហុយឲ្យឆ្អិន។
 - យកសាច់ចំឡកអាំង និងកន្សោមពងមាន់ដែលឆ្អិនដាក់ចូលក្នុងទឹកការីខាប់មួយអំពុះ ហើយដួសដាក់ចានរោយជីរវ៉ាន់ស៊ុយនោះជាការស្រេច៕
 

Post a Comment