ធ្វើ គៀវចៀន ឬ ឡតចិន តាមរបៀបខ្មែរ
គ្រឿងផ្សំ៖
- ពងមាន់ ១
- ១០០ក្រាម សាច់ជ្រូកចិញ្រ្ចាំ
- ១០០ក្រាម បង្គាស្រស់ ហាន់ល្អិតៗ
- ប៉ិគក់ ដើមខ្ទឹម ទំពាំងព្រេច ស្ពៃក្តោប ផ្សិតចំបើង (គ្រឿងបន្លែ ត្រូវហាន់ល្អិតៗគ្រប់មុខ ចំនួនរង្វាល់ខ្នាត មួយស្លាបព្រាធំ ស្មើគ្នា)
- ម្សៅឈូក ១ស្លាបព្រាកាហ្វេ(ដាក់ម្សៅមី ឬម្សៅឆា បើអត់ម្សៅឈូក)
- អំបិល ចុងស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ស្ករ កន្លះស្លាបព្រាកាហ្វេ
- ប្រេងល្ង ១ស្លាបព្រា
- សំបកក្រៅ បន្ទះម្សៅមី
វិធីធ្វើ៖
១- លាយគ្រឿងនិងសាច់បញ្ចូលគ្នា។
២- ខ្ចប់ហើយបំពងខ្លាញ់ អោយស្រួយ។
៣- ស្ងោរអោយឆ្អិន ស្រង់មក ស្រូបទឹកស៊ុបមីគៀវ ថែមគ្រឿងគ្រៅ តាមចំណូលចិត្ត៕
ប្រភពពី ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
Post a Comment