គ្រឿងផ្សំ៖
- ប្រហុក ២០០ ក្រាម
- សណ្ដែកដីឆ្អិន ១០០ ក្រាម
- ខ្ទឹមសរ ៥ កំពឹស
- ល្មៀតមួយថ្ងៃដៃ
- ម្ទេសឆ្អើរ ៥ ផ្លែ
- គល់ស្លឹកគ្រៃ ៤ គល់
- ស្ករពាង ១ ស្លាបព្រាបាយកន្លះ
- ដូងទំុ ១ ចំហៀង
- អំបិល ២ ស្លាបព្រាកាហ្វេ
- ប៊ីចេង ២ ស្លាបព្រាកាហ្វេ
- ស្ករស ៣ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- ដំបូងអ្នកត្រូវលាងប្រហុកឲ្យស្អាតបន្ទាប់មក ធ្វើចិញ្ច្រាំឲ្យម៉ត់ទុកមួយអន្លើ។
- ដាក់ត្រាំម្ទេសជាមួយ និងទឹកក្តៅឲ្យរីក បន្ទាប់មកចិញ្រាំវាឲ្យម៉ត់ដាក់ស្ករចូលចិញ្រាំវា ដើម្បីឲ្យម្ទេស និងស្កររលាយចូលគ្នាល្អ។
- ហាន់គល់ស្លឹកគ្រៃល្អិតៗ ជិតសំបកល្មៀតឲ្យស្អាតដាក់ចូលទៅក្នុងត្បាល់បុកមួយបុកឲ្យ ម៉ត់បន្ទាប់មកថែមខ្ទឹមសរបុកឲ្យម៉ត់បន្ថែមស្លឹកក្រូចសើច ២ សន្លឹក បន្ទាប់មកយកអង្រែបុកញុំៗ ដើម្បីឲ្យស្លឹកក្រូចសើចចេញខ្លិនឈ្ងុយ បន្ទាប់មកឆ្គែលដាក់ចូលក្នុង បានជាមួយនិងម្ទេសចិញ្រាំជូតត្បាល់ឲ្យស្អាត បន្ទាប់មកបុកសណ្តែកដីឆ្អិនក្នុងត្បាល់កុំម៉ត់ពេក ប៉ុន្តែក៏មិនឲ្យនៅទាំងមូលពេកដែល។
- កោសដូងច្របាច់យកខ្ទិះដើម និង ចុង ទុកដោយឡែកពីគ្នា បន្ទាប់មកចាក់ខ្ទិះ ដើមចូលក្នុងឆ្នាំងមួយដាក់ដាំលើភ្លើងរហូតដល់ឡើងក្បាលខ្លិះចាក់ ម្ទេសចិញ្រាំចូលកូរវាឲ្យសព្វ ទុកឲ្យឡើងប្រេងក្រហមល្អដាក់គុលស្លឹកគ្រៃបុកចូលកូរឲ្យសព្វ បន្ទាប់មកបន្ថែមប្រហុក ដែលបានចិញ្ច្រាំចូលកូរឲ្យរលាយចូលគ្នារួចបន្ថែមអំបិល, ស្ករ, ប៊ីចេងចូលកូរឲ្យសព្វជាការស្រេច។
Post a Comment