- គ្រឿងផ្សំ៖
- ចំនួនត្រីសមល្មម នឹង តម្រូវការរបស់អ្នក
- ទឹកត្រី មួយស្លាព្រា
- ម្ទេសប្លោកមួយផ្លែ
- ប៉េងប៉ោះទុំមួយផ្លែ
- ដំឡូងបារាំង មួយដុំ
- ការ៉ុត មួយផ្លែ
- ម្ជូរអំពិលទុំមួយស្លាបព្រា
- អំបិល មួយស្លាបព្រាកាហ្វេ
- ស្ករស ពីរស្លាបព្រាកាហ្វេ
- ប៊ីចេង មួយស្លាបព្រាកាហ្វេ
- ប្រេងឆា មួយស្លាបព្រា
វិធីធ្វើ៖
- ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យក្រៀម ដួសដាក់ចានទុកមួយអន្លើ។
- ម្ទេសប្លោកពុះជាពីរ ឆ្គៀលយកសរសៃ និង គ្រាប់ លាងទឹកឲ្យស្អាត
ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។
ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកគាស់វាជាដុំៗតូច។
ការ៉ុតត្រូវចិតសំបក និង លាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។
ធ្វើការលាងប៉េងប៉ោះឲ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
- លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេង កូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
- ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ
បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រីដែលដួស
ដាក់ចានជាការស្រេច៕
វីដេអូ ត្រីចៀនជូរ អែម៖
Post a Comment