- សម្រាប់ថ្ងៃនេះ 
យើងខ្ញុំសូមធ្វើការណែនាំស្ត្រីមេផ្ទះគ្រប់រូបពីវិធីធ្វើម្ហូប
មួយមុខទៀត គឺ ស៊ុបត្រឡាច។ 
នេះគឺជាម្ហូបមួយមុខដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ 
និងអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទៀតផង។ 
 
- គ្រឿងផ្សំ៖
 
- ត្រឡាចក្លូតៗ ២ ឬ ៣ ផ្លែ
 
- សាច់ជ្រូកបីជាន់ ២០០ ក្រាម
 
- អំបិល ២ ស្លាបព្រាកាហ្វេ
 
- ស្ក ៣ ស្លាបព្រាកាហ្វេ
 
- ប៊ីចេង ២ ស្លាបព្រាកាហ្វេ
 
- ទឹកត្រី ៤ ស្លាបព្រាបាយ
 
- ស្លឹកខ្ទឹម ២ ដើម
 
- ហាយប៊ីយូហ៊ឺ(យាប៊ីយ៉ីហឺ)
 
- វិធីធ្វើ៖
 
- លាងសាច់ឲ្យស្អាតចិញ្ជ្រាំសាច់ឲ្យម៉ត់ដាក់ 
អំបិលមួយស្លាបព្រាកាហ្វេ, ប៊ីចេងកន្លះស្លាបព្រាកហ្វេ, 
ស្ករមួយស្លាបព្រាកាហ្វេ,ទឹកត្រីមួយស្លាបព្រាបាយ 
កូរឲ្យសព្វទុកមួយអន្លើ។
 
- ត្រឡាចចិតសំបក និងឆ្កៀលយកគ្រាប់ និងសាច់សរៗ ដែលនៅកណ្តាលឲ្យអស់លាងទឹកឲ្យស្អាត។
 
- ធ្វើការញាត់សាច់ដែលបានចិញ្រ្ចាំទុកនោះចូលទៅក្នុងត្រឡាចឲ្យពេញៗ រហូតដល់អស់
 
- ដាក់ដាំទឹកឲ្យពុះចាក់ត្រឡាចចូល 
កូរឲ្យសព្វស្ងោរមួយរំពុះចាក់ទឹកត្រី, អំបិល, ប៊ីចេងស្ករ 
និងម្រេច ចូលកូរឲ្យសព្វរម្ងាស់រហូតដល់ត្រឡាចផុយ 
ក្នុងពេលរម្ងាស់ត្រូវត្រង់ពពុះចេញ ដើម្បីឲ្យទឹកថ្លា៕
 
- ប្រភព៖ Tevy's Blog
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment