ស៊ុបត្រលាច សាច់មាន់
សម្រាប់ថ្ងៃនេះ 
យើងខ្ញុំសូមធ្វើការណែនាំស្ត្រីមេផ្ទះគ្រប់រូបពីវិធីធ្វើម្ហូប
មួយមុខទៀត គឺ ស៊ុបត្រឡាច ។ 
នេះគឺជាម្ហូបមួយមុខដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ 
និងអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទៀតផង។
- គ្រឿងផ្សំ៖
 
- ត្រឡាចក្លូតៗ ២ ឬ ៣ ផ្លែ
 - សាច់មាន់ ២០០ ក្រាម
 - អំបិល ២ ស្លាបព្រាកាហ្វេ
 - ស្ក ៣ ស្លាបព្រាកាហ្វេ
 - ប៊ីចេង ២ ស្លាបព្រាកាហ្វេ
 - ទឹកត្រី ៤ ស្លាបព្រាបាយ
 - ស្លឹកខ្ទឹម ២ ដើម
 - ហាយប៊ីយូហ៊ឺ(យាប៊ីយ៉ីហឺ)
 
- លាងសាច់ឲ្យស្អាតចិញ្ជ្រាំសាច់ឲ្យម៉ត់ដាក់ អំបិលមួយស្លាបព្រាកាហ្វេ, ប៊ីចេងកន្លះស្លាបព្រាកហ្វេ,
 - ស្ករមួយស្លាបព្រាកាហ្វេ, ទឹកត្រីមួយស្លាបព្រាបាយ កូរឲ្យសព្វទុកមួយអន្លើ។
 - ត្រឡាចចិតសំបក និងឆ្កៀលយកគ្រាប់ និងសាច់សរៗ ដែលនៅកណ្តាលឲ្យអស់លាងទឹកឲ្យស្អាត។
 - ធ្វើការញាត់សាច់ដែលបានចិញ្រ្ចាំទុកនោះចូលទៅក្នុងត្រឡាចឲ្យពេញៗរហូតដល់អស់
 - ដាក់ដាំទឹកឲ្យពុះ ចាក់ត្រឡាចចូល កូរឲ្យសព្វ ស្ងោរមួយរំពុះ ចាក់ទឹកត្រី, អំបិល, ប៊ីចេង, ស្ករ និងម្រេចចូល កូរឲ្យសព្វរម្ងាស់រហូតដល់ត្រឡាចផុយក្នុងពេលរម្ងាស់ត្រូវត្រង់ ពពុះចេញ ដើម្បីឲ្យទឹកថ្លា៕
 

Post a Comment