- គ្រឿងផ្សំ៖
- ភ្លៅមាន់ ២០០ ក្រាម
- ស៊ុតមួយគ្រាប់
- អង្ករ ២៥០ ក្រាម
- ស្ករស ២ ស្លាព្រាបកាហ្វេ
- អំបិល ១ ស្លាព្រាបកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ប្រេងរុក្ខជាតិ ១ ស្លាបព្រាបាយ
- វិធីធ្វើ៖
- លាងសាច់ឲ្យស្អាតបន្ទាប់មកប្រឡាក់សាច់ទុកប្រហែល ១៥ នាទី បន្ទាប់មកដាក់ចៀន
ឬបំពង។ ប៉ុន្តែអ្នកមិនចូលចិត្តចៀន ក៏អាចដាក់ស្ងោរវាបានដែរ។
- ដាក់លាងអង្ករឲ្យស្អាតរហូតដល់សទឹក
តែប្រសិនបើអ្នកស្ងោរសាច់អ្នកអាចដាក់
ដាំបាយដោយប្រើទឹកមាន់ស្ងោរនោះ
ហើយប្រសិនបើអ្នកចៀនសាច់វិញអ្នកអាចយក
ខ្លាញ់ដែលចៀននោះមកលាបលើបាយនៅពេលដែលបាយឆ្អិន។
- វាយស៊ុតឲ្យបែកក្រឡុកក្នុងកូនចានមួយជាមួយអំបិល ១ ស្លាបព្រាកាហ្វេ
ប៊ីចេងកន្លះស្លាបព្រាកាហ្វេ និងស្ក ១ ស្លាព្រាបកាហ្វេ
បន្ទាប់មកកូរឲ្យសព្វ រួចដាក់ចៀនឲ្យក្រៀមទុកមួយអន្លើ។
- ដួសបាយដាក់កូនចានចង្គឹះមួយឲ្យណែន បន្ទាប់មកដាក់ផ្កាប់លើចានរាបមួយ
បន្ទាប់មកធ្វើការគោះវាតិចៗ ដើម្បីបាយធ្លាក់ពីចានឲ្យអស់
ប៉ុន្តែប្រយត្ន័កុំឲ្យបែក។
- រាបសាច់ដាក់ត្រង់ចំហៀង និងស៊ុតដាក់ពីលើបាយ ហើយជិតត្រសក់ និងប៉េងប៉ោះស្តើងៗដាក់មួយចំហៀងជាការស្រេច៕
Post a Comment