សម្លរម្ជូរក្តាត
ថ្ងៃនេះ យើងខ្ញុំសូមណែនាំមុខម្ហូបខ្មែរយើង គឺ សម្លរម្ជូរក្តាត។
- គ្រឿងផ្សំ៖
- ត្រី ២០០ក្រាម(ត្រីកញ្ចុះ) ធ្វើហើយលាងឲ្យស្អាត
- ក្តាម៥ បកស្នូកហើយបេះស្រកីវាចេញ
- កំពឹស 1/2ខាំ កាត់ព្រុយចេញ
- ក្តាត ៣ខាំ សកសំបកហើយហាន់បញ្ឆិតប្រវែងថ្នាំដៃ
- ក្រសាំង ២ ឬ៣ផ្លែ ពុះហើយចូកយកសាច់
- ស្លឹកអំពិលមួយដៃ(បើចង់ដាក់)
- រំដេង១កូនដុំប៉ុនមេដៃ
- ម្ទេស 2ផ្លែ
- ស្លឹកម្រះព្រៅមួយដៃ
- វិធីធ្វើ៖
- -
ដាក់ទឹកក្នុងឆ្នាំងដាំឲ្យពុះដាក់ប្រហុក រំដេង និង អំបិល។
ដាក់ត្រីចូលដាំប្រហែល១នាទី។ ដួសទឹកសម្ល១វែក ដាក់ចូលជាមួយ
ក្រសាំងជ្រុំឲ្យចេញជាតិជូរ ហើយចាក់ចូលក្នុងឆ្នាំងសម្ល បង់ស្លឹកអំពិលចូល,
ក្តាត, ក្តាម, កំពឹស, ម្ទេស, ទឹកត្រី និងម្សៅស៊ុបខ្នុរ រួចដាំរហូតពុះ។ ភ្លកមើលបើមិនទាន់ជូរជ្រុំទឹកក្រសាំងថែម។ បង់ស្លឹកម្រះព្រៅចូល។ ញ៉ាំជាមួយបាយ អមជាមួយទឹកត្រីម្ទេស ឬ ជាមួយត្រសក់ត្រាំឬ ត្រសក់ចាវ។
Post a Comment