-  
 
- គ្រឿងផ្សំ៖
 
- បង្គា ( បកសំបកអោយស្អាត )
 
-  តុងយាំុ
 
-  គល់ស្លឹកគ្រៃ ( កាត់ប្រហែល2ថ្នាំដៃ )
 
-  រំដេង ស្លឹកក្រូចសើច 
 
-  ខ្ទឹមសចិញ្ច្រាំអោយម៉ត់ (បំពងអោយឈ្ងុយ)
 
-  ផ្សិតចំបើង
 
-  អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប
 
- វិធីធ្វើ៖
 
-  យកគល់ស្លឹកគ្រៃ រំដេង យកទៅដុតអោយឈ្ងុយ ហើយយកមកដំអោយទក់ ( អាចយកទៅរំលីងអោយឈ្ងុយដូចគ្នា ក៍បាន ) 
 
- ដាក់ដាំទឹកជាមួយនឹង គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ទុកអោយពុះ រួចដាក់បង្គា និងគ្រឿងតុងយាំុចូល កូរអោយសព្វ
 
- 
 ទុកអោយពុះម្ដងទៀត ទើបដាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប និង ផ្សិតចំបើង 
រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត ទុកអោយឆ្អិនផ្សិតល្អហើយ រួចដួសដាក់ចាន 
បន្ថែម ជី និង ខ្ទឹមបំពង ពី់លើរួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment