ស្ងោជ្រក់បង្កង
- គ្រឿងផ្សំ៖
 
- បង្កង
 - ផ្សិតចំបើង
 - គល់ស្លឹកគ្រៃ ហាន់ជាបន្ទះវែងល្មម
 - ស្លឹកក្រូចសើច
 - ខ្ទឹមស ( ដំអោយរៀងបែកបន្តិច )
 - ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប
 - ជីនាងវង ជីបន្លា ស្លឹកខ្ទឹម ( ហាន់ស្ដើង ៗ )
 
- យកឆ្នាំងដាក់ដាំទឹកជាមួយនឹង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស រួចទុកអោយពុះ
 - បន្ទាប់មកដាក់ បង្កង ផ្សិត ទឹកត្រី ស្ករស អំបិល ម្សៅស៊ុបចូល រួចទុកអោយពុះ សឹមភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ទុកអោយឆ្អិនល្អហើយ ទើបដាក់ជីបង់ចូល រួចជាការស្រេច ។
 
របៀបធ្វើទឹកត្រីផ្អែមជ្រលក់ជាមួយ
គ្រឿងផ្សំ៖- ម្ទេស ហាន់តូចៗ
 - ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
 - ស្លឹកខ្ទឹម ជីនាងវង ហាន់តូចៗ
 - ទឹកត្រី ស្ករស ម្សៅស៊ុប
 - ក្រូចឆ្មា
 
- យកចានស្អាតមួយមកផ្សំគ្រឿង ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ទឹកត្រី ស្ករស ម្សៅស៊ុប រួចកូរចូលគ្នាអោយសព្វ ភ្លក់មើលអោយល្មមតាមការចូលចិត្ត ហើយបន្ថែម ស្លឹកខ្ទឹម ជីនាងវងចូល រួចកូរចូលគ្នាអោយសព្វម្ដងទៀត រួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

Post a Comment