- ប្រហុក គឺជាម្ហូបម្យ៉ាងរបស់ប្រជាជនកម្ពុជា 
ថ្វីត្បិតថាវាជាមុខម្ហូបដ៏សាមញ្ញក៏ពិតមែនតែវាមានរសជាតិ
ឈ្ងុយឆ្ងាញ់។ 
បើនៅតាមតំបន់ជនបទគេតែងតែប្រើវាសម្រាប់ដាក់នៅក្នុងសំល
ឬក៏ជ្រលក់ផ្សេងៗថែមទៀត។ 
ខាងក្រោមនេះជាវិធីធ្វើនូវមុខម្ហូបម្យ៉ាង 
ដែលមានគ្រឿងផ្សំចេញពីប្រហុកឲ្យឈ្មោះថា ប្រហុកចិញ្រាំក្រសាំង។ 
 
 
គ្រឿងផ្សំ៖
- ជីនាងវង (អ្នកអាចដាក់ជីគ្រប់មុខបាន)
 
- ប្រហុក ៤០០០ ក្រាម
 
- ស្កសរ ៣ ស្លាបព្រាកាហ្វេ
 
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
 
- ក្រសាំង ២ ផ្លែ
 
- បន្លែអន្លក់ (ត្រសក់,សណ្តែកគួ)
 
- វិធីធ្វើ៖
 
- ចិតបន្លែដែលជាអន្លក់ លាងឲ្យស្អាត រៀបដាក់ចាន ដោយត្រសក់ចិតជាឆូតៗ
 ពុះជាពីរជាបញ្ឆិៗ ចំណែកសណ្តែកគួកាច់ប្រវែង ២ ថ្នាំងដៃ។
 
- ពុះក្រសាំងជាពីរយកសាច់ និងគ្រាប់ទុកមួយអន្លើ
 
- លាងប្រហុកឲ្យស្អាត 
បន្ទាប់មកចិញ្ជ្រាំរហូតដល់ប្រហុកម៉ត់បន្ថែមក្រសាំងចូលចិញ្ជ្រាំ 
ឲ្យម៉ត់ ដាក់ជី, ស្កសរ ប៊ីចេង 
ចូលចិញ្រ្ចាំរហូតដល់ប្រហុកចូលជាតិគ្នា 
ភ្លក់មើលប្រសិនបើគិតថាល្មមជាការស្រេច៕
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment