នំបញ្ចុកប្រហិតត្រីស្លាត
គ្រឿងផ្សំ៖
- គ្រឿងផ្សំសំខាន់: ត្រីរ៉ស់ ប្រហិតត្រីស្លាត ប្រហុក និងដូងទុំ។
- គ្រឿងផ្សំរសជាតិ: ស្លឹកគ្រៃ រំដេង ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេស សណ្ដែកដី ស្ករត្នោត អំបិល ប៊ីចេង និង ស្ករស។
- បន្លែអន្លក់: ត្រយូងចេក សណ្ដែកបណ្ដុះ ត្រសក់ សណ្ដែកកួរ ត្រកួនស្រុស ក្ទម្ពទេស ព្រលឹត ស្ពៃក្ដោប ជីរគ្រប់មុខ ផ្កាកំប្លោក
និងបន្លែដទៃទៀតតាមចិត្តចង់។
វិធីធ្វើ៖
1- បុកឬក៏ក្រឡុកគ្រឿងផ្សំរសជាតិទាំងអស់ក្នុងត្បាល់ឬក៏ម៉ាស៊ីន ក្រឡុកបន្ទាប់មកបន្ថែមសណ្ដែកដីកិន។
2- ដាំទឹកនិងដាក់ត្រីរ៉ស់ចូលរហូតដល់ឆ្អិន។
3- ទុកម្ដុំឲ្យត្រជាក់រួចសឹមបេះត្រីយកសាច់។
4- ច្របាច់ ដូងយកខ្ទិះហើយទុកខ្លះសម្រាប់ប្រើចុងក្រោយ ចាក់ខ្ទិះដូងលើសាច់ត្រីនិងគ្រឿងផ្សំរសជាតិដែលបុករួច ហើយទុកមួយអន្លើ។ ដាក់ទឹកដាំ និងបង់ប្រហុកបន្ដិចបន្ដួច។
4- នៅពេលទឹកពុះ បន្ថែមគ្រឿងផ្សំនិងត្រីបុកខាងលើ។
5- បន្ថែម រសជាតិដូចជា អំបិល ទឹកត្រី ស្ករត្នោតដើម្បីរសជាតិឈ្លុយឆ្ងាញ់។ បន្ថយភ្លើង បន្ទាប់មកដាក់ខ្ទិះដូងចូលរួចជាការស្រេច។
6- នៅពេលដែល សម្លឆ្អិន ត្រូវយកប្រហិតត្រីស្លាតទៅលញ់ ឲ្យមូលហើយស្ងោរក្នុងទឹកពុះឲ្យឆ្អិនល្មម មុននឹងយកទៅដាក់ក្នុងឆ្នាំងសម្លជាការស្រេច។
7- លោកអ្នកអាចទទួលទាននំបញ្ចុកស្រូបសម្លខ្មែរជាមួយបន្លែអន្លក់ស្រស់ៗ ដោយបន្ថែមក្រូចឆ្មារ ម្ទេសខៀវ ម្ទេសក្រហម ផ្ទាប់នឹងជ្រក់ត្រសក់បន្តិចផងដែរ។
Post a Comment