- ថ្ងៃនេះដែលយើងខ្ញុំសូមធ្វើការណែនាំម្ហូបមួយមុខទៀត 
ដែលទទួលការពេញនិយមយ៉ាងខ្លាំងជាពិសេសនៅតាមបណ្តោលភោជនីយដ្ឋាននានា។
 ម្ហូបមួយនេះមានឈ្មោះថា សាច់មាន់ទ្រង់គ្រឿង ដោយប្រើប្រាស់គ្រឿងផ្សំផ្សេងៗ ដែលមាននៅក្នុងផ្ទះបាយស្រាប់។ 
 
 
គ្រឿងផ្សំ៖
- ភ្លៅមាន់ ២ ភ្លៅ
 
- ស្រា ១ ស្លាបព្រាបបាយ
 
- ទឹកធម្មតា ៣ ស្លាបព្រាបាយ
 
- ទឹកស៊ីអៀវខាប់ ៣ ស្លាបព្រាបាយ
 
- ស្ករ កន្លះស្លាបព្រាបាយ
 
- អំបិល ១ ស្លាបព្រាកាហ្វេ
 
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
 
- ខ្ញីហាន់ហើយ ៤០ ក្រាម
 
- ម្ទេស ១ ផ្លែ
 
- វិធីធ្វើ៖
 
- ជាដំបូងអ្នកត្រូវលាងសាច់មាន់ជាមុនសិន។ ហាន់ម្ទេសជាចំណិតៗ បញ្ឆិតៗ។
 
- ដាក់ប្រេងរុក្ខជាតិឆាទឹកត្រីខាប់ បន្ទាប់មកចាក់ ស្រា, ស្ករ, ទឹកធម្មតា, អំបិល,ប៊ីចេងចូលឆាឲ្យសព្វទុកឲ្យត្រជាក់ បន្ទាប់មកប្រឡាក់សាច់ឲ្យសព្វ ផ្អាប់ទុករយៈ ពេល ២ ម៉ោង។
 
- បន្ទាប់មកដាក់ចំហុយសាច់រយៈពេល ២០ នាទី រួចហើយស្រង់ចេញទុកឲ្យត្រជាក់
 កាត់ជាដុំៗ រៀបដាក់ចាន 
បន្ទាប់មកស្រោចទឹកគ្រឿងខាប់ដែលសល់ពីប្រលាក់សាច់ ពីលើសាច់ 
ហើយរោយម្ទេស និងខ្ញីពីលើជាការស្រេច៕
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment