Header Ads

ភ្លា​សាច់គោ​ត្រកួន​រសជាតិ​ជូរហឹរ


គ្រឿងផ្សំ៖
- សាច់គោ
- ម្ទេសហាវ៉ៃ​ហាន់​បញ្ឆិត​ៗ
- ម្ទេសប្លោកទុំ
- ជីររណារ
- ជីរអង្កាម
- ត្រកួន​ហាន់​ជា​សរសៃ​កង់ៗ​ហើយ​ស្រុស
- ប៉េងប៉ោះ
- គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗ
- ស្ករស, ម្សៅស៊ុប, ទឹកត្រី, ក្រូចឆ្មារ, ម្ទេស​ដៃនាង, ត្រកូន, ខ្ទឹមស, ខ្ទឹមក្រហម​ហាន់​ស្ដើងៗ, និង​សណ្ដែកដីលីង។
 
វិធីធ្វើ៖
1- ដំបូង​ត្រូវ​យក​ស្ករស ម្សៅស៊ុប ទឹកត្រី ក្រូចឆ្មារ ម្ទេសដៃនាង និង​ខ្ទឹមស បុក​ចូល​គ្នា​ធ្វើ​ជា​ទឹកជ្រលក់។
2- ចំណិត​ប៉េងប៉ោះ​ត្រូវ​រៀប​ដាក់​ចាន​ឲ្យ​ស្អាត។
3- សាច់គោ​ត្រូវ​ស្រុស​ទឹកក្ដៅ​បន្តិច រួច​សឹម​យក​ទៅ​ញ៉ាំ​ជាមួយ​បន្លែ​ទាំងអស់​ដែល​ហាន់​ហើយ​មុន​នឹង​ស្រូប​ ទឹកជ្រលក់​ច្របល់​ឲ្យ​សព្វ។
4- បន្ទាប់មក​ដាក់​ខ្ទឹម​ក្រហម សណ្ដែកដី និង​ម្ទេស​ពី​លើ​នោះ​ជា​ការ​ស្រេច។

No comments

Powered by Blogger.