- តើបងៗជាស្ត្រីមេផ្ទះចង់ដឹងពី 
របៀបធ្វើម្ហូបមួយមុខទៀតដែលមានរស់ជាតិឆ្ងាញ់ពិសារដែរ ឬទេ? 
ថ្ងៃនេះផងដែល យើងខ្ញុំ សូមធ្វើការបង្ហាញពីមុខម្ហូបមួយមុខទៀត 
ដែលមានឈ្មោះថា តុងយ៉ាំបង្កង។ 
នេះគឺជាម្ហូបមួយមុខដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ 
ព្រមទាំងប៉ូវកំលាំងរបស់លោកអ្នកថែមទៀត។ 
 
 
គ្រឿងផ្សំ៖
- គល់ស្លឹកគ្រៃមួយគល់
 
- បង្កងស្រស់ ៧
 
- ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
 
- តុងយ៉ាំ១ ដុំតូច
 
- អំបិល ១ ស្លាបព្រាកាហ្វេ
 
- ទឹកត្រី ១ ស្លាបព្រាបាយ
 
- ស្ករ ២ ស្លាបព្រាកាហ្វេ
 
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
 
- ស្លឹកជី
 
- រំដេង ១ ដុំតូច
 
វិធីធ្វើ៖
- អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
 
- ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយដួសដាក់ចានទុកមួយអន្លើ។ 
ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ 
រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា។
 
- ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង 
និងគល់ស្លឹកគ្រៃចូលចាំមួយ រំពុះដាក់តុងយ៉ាំចូលកូរឲ្យសព្វបន្ថែម 
ប៊ីចេង, 
ស្ករទឹកត្រី,អំបិលចូល(ប្រសិនបើអ្នកយកខួរបង្កងចេញបង្កង 
ត្រូវចាក់ខួរចូល) ចាំហូតដល់បង្កងឆ្អិនជាការស្រេច។
 
-  នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បីឲ្យនៅក្តៅៗ 
ព្រោះវាអាចជួយបន្ថែមឲ្យមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។
 
វីដេអូ តុងយ៉ាំបង្កងបែប ថៃ៖
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment