Header Ads

ខជើងជ្រូក

យើង​ខ្ញុំ សូម​លើក​យក​ម្ហូប​មុខ​ទៀត​គឺ ខ​ជើង​ជ្រូក មក​ជំរាប​ជូន​ដល់​ប្រិយ​មិត្ត និង​បងៗ​ស្ត្រី​មេផ្ទះ​ទាំង​អស់​ពី​របៀប​ធ្វើម្ហូប​មួយ​មុខ​នេះឲ្យ​មាន​រស់​ ជាតិ​ឈ្ងុយ ​ឆ្ងាញ់​ពិសា។
គ្រឿងផ្សំ៖
  • ជើងជ្រូក ៣០០ ក្រាម ប្រឡាក់គ្រឿងកាត់ជាដុំៗ
  • ស៊ុត ៦ គ្រាប់ ស្ងោរហើយបកឲ្យស្អាត
  • ផ្សិតក្រៀម ១៥០ ក្រាម
  • ផ្កាចេក ៥០ ក្រាម
  • ខ្ញី ៤-៥ ចំណិត (ចិតជាចំណិតស្តើងៗល្មម)
  • ខ្ទឹមស ១ ស្លាបព្រាកាហ្វេ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • ស្ករត្នោត ៣ ស្លាបព្រាបាយ
  • ដុំស៊ុបខ្នរ ២ ដុំ
  • ម្សៅស៊ុបខ្នរ ១ ស្លាបព្រាការហ្វេ

វិធីធ្វើ៖
  1. មុន​​ដំ​បូង​​អ្នក​​ត្រូវ​​យក​​សាច់​​ជ្រូក​​មក​​ប្រឡាក់​​ជា​​មុន​​សិន ​ដើម្បី​​ឲ្យ​​គ្រឿង​​ចូល​​ទៅ​​ក្នុង​​សាច់​​ជ្រូក​​បាន​​សប់​​ល្អ​​ដោយ​​ ប្រើ​​ម្សៅ​​ស៊ុប​​ខ្នរ ១ ស្លាប​ព្រា​កាហ្វេ​ ប្រសិន​​បើ​​ការ​​ប្រឡាក់​​កាន់​​តែ​យូ​រ​កាន់​​តែ​​ល្អ។
  2. ដាក់​​ឆ្នាំង​​ឲ្យ​​ក្តៅ​​សិន​​ ដោយ​​ប្រើ​​កំ​ដៅ​​តិចៗ​ ទើប​​ដាក់​​ស្ករ​​ត្នោត​​ចូល​​ទៅ​​ក្នុង​​ឆ្នាំង​​កូរ​​វា​​ឲ្យ​​សប់​​ឲ្យ​​ ក្រហម ​ឡើង​​ជើង​​អង្ក្រង។​
  3. ចាប់​​ផ្តើម​​ដាក់​​គ្រឿង​​ផ្សំ​​មាន​​ដូច​ជា​ ខ្ទឹមស​, ខ្ញី, ម្រេច​ កូរ​វា​រហូត​ទាល់​​តែ​​​គ្រឿង​​ឈ្ងុយ ​ហើយ​​ទើប​​អ្នក​​ដាក់​​សាច់​​ជ្រូក​​ចូល​​រួច​​កូរ​​វា​​ឲ្យ​​សប់ ​បន្ទាប់​​មក​​ដាក់​​ទឹក​​បន្តិច​​សិន​​ជៀស​​វាង​ការ​​ខ្លោច​ បន្ទាប់​​មក​​ទៀត​​ដាក់​​ដុំ​​ស៊ុប​ខ្នរ ២ ​ដុំ​ចូល​​ទៅ​​ក្នុង​​ឆ្នាំង​​​គ្រប​​ទុក​​ឲ្យ​​ពុះ​​សិន ​បន្ទាប់​​មក​​ដាក់​ទឹក​ចូល​ម្តង​ទៀត​ស្មាន​មើល​​កុំ​​ឲ្យ​លិច​​សាច់​​​ ជ្រូក​​។
  4. ពេល​ដែល​ពុះ ហើយ​អ្នក​ចាប់​ផ្តើម​ដាក់​ស៊ុត, ផ្កា​ចេក, ផ្សិត​ក្រៀម ទុក​ឲ្យ​ពុះ​ម្តង​ទៀត​ជា​ការ​រួច​ស្រេច៕
វីដេអូ​ របៀបចំអិន​ ខសាច់ជ្រូក៖




No comments

Powered by Blogger.