ពងទាចៀនជាមួយម្រេះ
គ្រឿងផ្សំ៖
- ពងទា
- សាច់ជ្រូកចិញ្ច្រាំ
- ម្រេះ ( ហាន់ស្ដើង ៗ )
- ទឹកត្រី ស្ករស ម្សៅស៊ុប ម្រេច
- ស្លឹកខ្ទឹម ( ហាន់តូច )
- យកពងទាមកដាក់លាយមួយហ្នឹង សាច់ជ្រូក ម្រេះ ទឹកត្រី ស្ករស ម្សៅស៊ុប ម្រេច និង ស្លឹកខ្ទឹម រួចកូរអោយសព្វចូលជាតិ ( អាចភ្លក់មើលបន្តិច )
- បន្ទាប់មកយកមកចៀន ដាក់ជាបន្ទះៗ អោយឆ្អិនល្អហើយ រួចជាការស្រេច ។ ពេលចៀនត្រូវប្រើភ្លើងតិចៗល្មម និងគ្របអោយជិត ដើម្បីអោយឆ្អិនសាច់ជ្រូកបានល្អ មុខម្ហូបមួយនេះងាយស្រួលធ្វើ ហើយក៌មានរស់ជាតិឆ្ងាញ់ដែរ
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ
Post a Comment