Header Ads

ភ្លាបង្គាជាមួយម្រេះ

គ្រឿងផ្សំ៖
  • បង្គា
  • ម្រេះពុះជាពីរ ( ហាន់ស្ដើងៗ )
  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( បុករៀងម៉ត់បន្តិច )
  • ទឹកត្រី ស្ករស ម្រៅស៊ុប
  • ទឹកក្រូចឆ្មា
  • ជីអង្កាម
វិធីធ្វើ៖
  • យកបង្គាមកបកសម្បកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា )
  • បន្ទាប់មកយកម្រេះមករៀបដាក់ចានដែលត្រូវទទួលទានអោយបានស្អាត រួចយកបង្គាដែលបានធ្វើស្អាតហើយនោះ មករៀបដាក់ពីលើ ហើយយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់
  • ច្របាច់ទឹកក្រូចឆ្មាដាក់ចាន ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( ទុកប្រហែល 10នាទី ដើម្បីកុំអោយក្រពុលខ្ទឹុំម ) រួចដាក់ ស្ករស ទឹកត្រី ម្សៅស៊ុប កូរចូលគ្នាអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( អោយហិរខ្លាំង បន្តិច ដើម្បីអោយបង្គាឆ្អិនល្អ )
  • ពេលទទួលទាន ទើបយកបង្គាដែលបានក្លាសេទុក មកស្រោចទឹកម្ទេសពីលើអោយសព្វ រួចដាក់ជីអង្កាមលំអពីលើ រួចជាការស្រេច ។ សំរាប់អ្នកដែលមិនចូលចិត្តម្រេះល្វីងពេក អាចយកម្រេះដែលហាន់ហើយនោះ មកច្របាច់ទឹកអំបិល ហើយលាងចេញអោយស្អាត នោះមិនសូវល្វីង
វីដេអូបង្ហាញពីរបៀប បក នឹង​ សម្អាតបង្គា(ស្រស់ នឹង ឆ្អិន)៖


រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.