Header Ads

ស្ងោរស្ពៃក្រញាញ់

គ្រឿងផ្សំ៖
  • សាច់ជ្រូក ( ចិញ្ច្រាំអោយម៉ត់ )
  • បង្គាក្រៀម
  • ស្ពៃក្រញាញ់ ( កាត់ប្រហែល2ថ្នាំងដៃ )
  • ខ្ទឹមសចិញ្ច្រាំ
  • ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច
  • ស្លឹកខ្ទឹម
វិធីធ្វើ៖
  • យកសាច់ជ្រូកដែលចិញ្ច្រាំហើយ មកលាយជាមួយហ្នឹង ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច ខ្ទឹមសចិញ្ច្រាំ និង បង្គាក្រៀម រួចច្របល់អោយចូលជាតិ ហើយមូលដុំៗដូចប្រហិត
  • ដាក់ដាំទឹកទុកអោយពុះ រួចបន្ថែមម្សៅស៊ុប ស្ករស និងទឹកត្រីបន្តិច ទើបដាក់សាច់ជ្រូកចូល ទុកអោយពុះម្ដងទៀត ភ្លក់មើលអោយល្មមតាមការចូលចិត្ត
  • ពេលឆ្អិនសាច់ហើយ ដាក់ស្ពៃចូល ទុកអោយពុះ មើលតែឆ្អិនបន្លែហើយ លើកចេញដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។
វីដេអូ ស្ងោរស្ពៃជាមួយសាច់ជ្រូកចិញ្រ្ចាំ៖ 

រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.