ស្ងោរស្ពៃក្រញាញ់
គ្រឿងផ្សំ៖
- សាច់ជ្រូក ( ចិញ្ច្រាំអោយម៉ត់ )
- បង្គាក្រៀម
- ស្ពៃក្រញាញ់ ( កាត់ប្រហែល2ថ្នាំងដៃ )
- ខ្ទឹមសចិញ្ច្រាំ
- ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច
- ស្លឹកខ្ទឹម
- យកសាច់ជ្រូកដែលចិញ្ច្រាំហើយ មកលាយជាមួយហ្នឹង ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច ខ្ទឹមសចិញ្ច្រាំ និង បង្គាក្រៀម រួចច្របល់អោយចូលជាតិ ហើយមូលដុំៗដូចប្រហិត
- ដាក់ដាំទឹកទុកអោយពុះ រួចបន្ថែមម្សៅស៊ុប ស្ករស និងទឹកត្រីបន្តិច ទើបដាក់សាច់ជ្រូកចូល ទុកអោយពុះម្ដងទៀត ភ្លក់មើលអោយល្មមតាមការចូលចិត្ត
- ពេលឆ្អិនសាច់ហើយ ដាក់ស្ពៃចូល ទុកអោយពុះ មើលតែឆ្អិនបន្លែហើយ លើកចេញដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ
Post a Comment