ឆាសសៃកែងជូរហិរ
គ្រឿងផ្សំ៖
- សសៃកែង ( គោ )
 - ទឹកប៉េងបោះ ទឹកម្ទេស ទឹកប្រេងខ្ចង
 - ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
 - ការ៉ុត ( ហាន់ស្ដើងៗល្មម )
 - ខ្ទឹមបារាំង សណ្ដែងបារាំង
 - ខ្ទឹមសចិញ្ច្រាំ
 - ស្ករស ម្សៅស៊ុប
 - ស្លឹកជីវ៉ាន់ស៊ុយ
 
- យកសាច់សសៃកែងទៅស្ងោអោយផុយ ( ប្រហែល 1 ម៉ោង ) រួចស្រង់ចេញ ហាន់តូចៗល្មម រួចទុកមួយអន្លើរ
 - ដាក់ខ្លាញ់ចូលក្នុងខ្ទះ រួចដាក់ខ្ទឹមសបំពងចូលអោយរៀងឈ្ងុយបន្តិច ហើយដាក់ម្ទេសក្រៀម កូរអោយឡើងក្រហម បន្ទាប់មក ដាក់ ទឹកម្ទេស ទឹកប៉េងបោះ ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប ( បើស្ងួត អាចបន្ថែមទឹកបន្តិច ) រួចកូរចូលគ្នាអោយអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត
 - បន្ទាប់មកដាក់សសៃកែងចូល ខ្ទឹមបារាំង សណ្ដែកបារាំង ការ៉ុត រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ ទុកអោយឆ្អិនបន្លែហើយ លើកចេញ ដួសដាក់ចាន និង រោយស្លឹកជីវ៉ាន់ស៊ុយពីលើ រួចជាការស្រេច ។
 

Post a Comment