Header Ads

ត្រីឡាបយ៉ាចំហុយទឹកសីុអីុវ

គ្រឿងផ្សំ៖
  • ត្រីឡាបយ៉ា
  • គល់ស្លឹកគ្រៃ កាត់ប្រវែងប៉ុនម្រាមដៃ ( ដំអោយទក់ )
  • ស្លឹកក្រូចសើច
  • ខ្ញី ( ហាន់ជាបន្ទះស្ដើង )
  • ទឹកសីុអីុវ ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប
  • ការ៉ុត ( ឈូសជាសសៃ ) និង ស្លឹកជីវ៉ាន់ស៊ុយ
វិធីធ្វើ៖
  1. យកត្រីមកធ្វើអោយស្អាត ( យកស្រកីចេញ ) រួចទុកអោយស្រក់ទឹកចេញអស់ រួចយកគល់ស្លឹកគ្រៃ និង ស្លឹកក្រូចសើច មកដាក់ចូលក្នុងពោះត្រី ( ដើម្បីកាត់ជាតិឆ្អាប ហើយមានក្លិនឈ្ងុយ )
  2. យកចានថ្មីមួយមកដាក់ ទឹកប្រេងខ្ចង ទឹកសីុអីុវ ស្ករស ម្សៅស៊ុប ការ៉ុត និង ខ្ញី រួចកូរអោយរលាយចូលគ្នាអស់ ( ភ្លក់មើលអោយល្មម រាមការចូលចិត្ត )
  3. រួចយកមកស្រោចពីលើត្រី ដែលយើងបានរៀបចំទុកនោះអោយសព្វ ហើយបន្ថែមស្លឹកក្រូចសើចពីលើ 2, 3 សន្លឹក ដើម្បីអោយមានក្លិនឈ្ងុយ បន្ទាប់មកយកទៅចំហុយអោយឆ្អិនល្អ និង រោយជីវ៉ាន់ស៊ុយពីលើ រួចជាការស្រេច ។
វីដេអូ ត្រីចំហុយទឹកស៊ីវ៖
https://www.youtube.com/watch?v=sju2mUiGsG8

រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.