របៀបបណ្តុះសណ្តែក
របៀបបណ្តុះសណ្តែក៖
- គ្រាប់សណ្តែក ២០០ក្រាម
 - កញ្ជើមួយ ឬ ជាលដែលមានប្រហោងអាចច្រោះទឹកបាន
 - ដីជីររសោះៗ ២គីឡូ
 - ស្បៃមុង បួនបន្ទះ
 
- លាយទឹកក្តៅឧណ្ហៗក្នុងចានមួយ ទឹកក្តៅបីកែវ ទឹកត្រជាក់បីកែវ
 - ត្រាំគ្រាប់សណ្តែកក្នុងទឹកក្តៅឧណ្ហៗ ចំនួនមួយម៉ោង
 - យកបន្ទះស្បៃមុងទី១ ទៅលាតក្នុងកញ្ច្រែង
 - ផ្សើមដីជីររសោះៗនោះ អោយសើមតិចៗ
 - ចាក់ដីជីរចូលកញ្ច្រែង ហើយពង្រាយ អោយមានផ្ទៃរាបស្មើ
 - យកគ្រាប់សណ្តែកដែលត្រាំ នេះ ទៅសម្រស់ទឹកចេញ ទុកមួយអន្លើ
 - យកស្បៃមុង២បន្ទះ ទៅជ្រលក់ទឹកក្តៅឧណ្ហៗនោះ រួចពូតអោយស្រស់ទឹក ហើយយកមកក្រាល ពីលើដី រៀបស្បៃមុង អោយមានផ្ទៃរាបស្មើធេង
 - យកគ្រាប់សណ្តែក យកមកពង្រាយ ពីលើស្បៃមុង អោយរាយស្មើគ្នា
 - យកបន្ទះស្បៃមុងចុងក្រោយ ជ្រលក់ទឹកក្តៅឧណ្ហៗ ពូតហើយ លាតគ្របពីលើ
 - ប្រស់ទឹកម្តងទៀត អោយសើមសណ្តែកស្មើគ្នា។
 - កាត់ស្លឹកចេកមួយធាងគ្របពីលើ មួយជាន់ទៀត
 - យកកញ្ច្រែងទុកនៅក្រៅផ្ទះ កន្លែង ដែលមានម្លប់ហើយក្តៅស្អុះ អត់សូវមានខ្យល់ចេញចូល
 - ប្រស់ទឹក ចំនួនពីរថ្ងៃ មួយថ្ងៃ យ៉ាងហោច អោយបាន មួយដង
 - នៅថ្ងៃទីបី យើងអាចយកចូលផ្ទះ ទុកនៅគន្លៀតណាក៏បាន ប្រស់ទឹកតិចតួច ក្នុងមួយថ្ងៃ រហូតដល់សណ្តែកធំ អាចបេះផលបាន។
 - ធ្វើរបៀបនេះ ងាយដកសណ្តែក យកមកលាងទឹកបរិភោគ។ បើអោយទឹកគ្រប់គ្រាន់ ហើយទីកន្លែងស្អុះស្អាប់ សណ្តែកនឹងលូតធាត់ល្អ។
 
រក្សាសិទ្ធិ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍




Post a Comment