Header Ads

អាម៉ុក​ខ្យង

គ្រឿងផ្សំ៖
ខ្យង សាច់ជ្រូក​បីជាន់ សណ្ដែកដី ម្ទេសឆ្អើរ ខ្ទិះដូង គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃ​បុក​ចូល​គ្នា​)
ប្រេងឆា កាពិ ស្លឹកកន្ទួត ស្លឹកក្រូចសើច ម្ទេសពងមាន់ អំបិល ទឹកត្រី ស្ករស និង​ម្សៅស៊ុប​។

វិធីធ្វើ៖
- វិធី​ចម្អិន​វិញ​គឺ​ដំបូង​ត្រូវ​ឆ្កឹះ​យក​សាច់ខ្យង​ចេញ ដោយ​ទុក​សម្បក​របស់​មួយ​អន្លើ​។
- សាច់ជ្រូក​បីជាន់​ត្រូវ​ចិញ្ច្រាំ ហើយ​ឆា​ជាមួយ​សាច់ខ្យង​ឆា​ដោយ​ដាក់​គ្រឿង​បុក ម្ទេសឆ្អើរ អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និង​កាពិ រហូត​ដល់​ឆ្អិន​ល្មម​។
- ស្លឹក​កន្ទួត​ត្រូវ​បាន​ប្រើ​ទ្រាប់​សាច់​ឆា​ខាង​លើ រួច​សឹម​ញាត់​ចូល​ក្នុង​សម្បក​ខ្យង​។
- ចុងក្រោយ​ត្រូវ​ស្រូប​ទឹក​ខ្ទិះខាប់​ដែល​ឆា​ជាមួយ​ពងមាន់ ម្ទេស និង​ស្លឹក​ក្រូច​សើច​ពី​លើ​សម្បក​ខ្យង រួច​យក​ទៅ​ចំហុយ​ប្រមាណ​ជា​១០​នាទី​ជា​ការ​ស្រេច។

1 comment:

  1. តើធ្វើយ៉ាងណាអាចទុកអាម៉ុកបាន ២ ទៅ ៣ ថ្ងៃ ឬក៏អាចលើសពីនេះបានទេ?

    ReplyDelete

Powered by Blogger.