Header Ads

ឆាក្តៅសណ្តែកគួរសាច់មាន់

គ្រឿងផ្សំ៖
- សាច់មាន់,​ សណ្តែកគួរ, ប្រះព្រៅ, ម្ទេស, សណ្តែកដី, ប្រេងឆា,​ គល់ស្លឹកគ្រៃហាន់,​ ខ្ទឹមសរ
- ទឹកត្រី, ស្ករ, អំបិល, ទឹកប្រេងខ្យង និង ប៊ីចេង


វិធីធ្វើ៖ 
១. ហាន់សាច់មាន់,​ និង​ សណ្តែកគួរ ជាចំនិតតូចៗ
២. ដាក់ខ្ទះដាំ បន្ទាប់មកបំពងខ្ទឹមស អោយឡើងឈ្ងុញ
៣.​ ដាក់សាច់មាន់ ឆាអោយឆ្អិនបន្តិច បន្ទាប់មកដាក់គ្រឿងផ្សំ ដូចជា អំបិល, ទឹកត្រី, ទឹកប្រេងខ្យង, ប៊ីចេង
៤. បន្តឆារហូតសាច់ ឆ្អិនល្អ និង សព្វគ្រឿង រូចបន្ថែមគល់ស្លឹកគ្រៃ, ស្ករ និង ម្ទេស
៥. ដាក់សណ្តែកគួរ កូរបន្តិច ដាក់បន្ថែម សណ្តែកដី, ប្រះព្រៅ

លោកអ្នកអាច​ មើល វីដេអូបាន

No comments

Powered by Blogger.