Header Ads

យ៉ាហន

គ្រឿងផ្សំ៖
- សាច់គោ បង្គា មឹុក ....................
- បន្លែ ស្ពៃបូកគោ ផ្សិត ................. - ខ្ទិះដូង ( ខ្ទិះដើម )
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )
- កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )
- គ្រឿងសាតេ
- ប្រេងអូលីវ
- ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
- ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹក
ងជំនួសបាន )
- ស្លឹកក្រូចសើច
- ខ្ទឹមសចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច

វិធីធ្វើ៖
- ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ
- បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង
- រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
- ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។
របៀបធ្វើទឹកតៅហ៊ូ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ។

No comments

Powered by Blogger.