បុកត្រយូងចេកនំបញ្ចុក
គ្រឿងផ្សំ៖
- ត្រយូងចេក
- សណ្ដែកកួរ
- កាពិ
- បង្គាក្រៀម
- ក្រូចឆ្មារ
- សណ្ដែកដី
- ការ៉ុត
- ក្ដាមប្រៃ
- នំបញ្ចុក
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេសហឹរ
- ជីររណារ
- ស្ករស និង ប៊ីចេង។
វិធីធ្វើ៖
1- មុនដំបូងត្រូវហាន់ត្រយូងចេកជាសរសៃៗ ប៉ុន្តែមានទំហំធំជាងល្បោយនំបញ្ចុកបន្តិច រួចយកវាទៅត្រាំទឹកលាយក្រូចឆ្មារដើម្បីកុំឲ្យសរសៃត្រយូងចេកឡើង ពណ៌ខ្មៅ។
2- បន្ទាប់មកទៀតត្រូវយកខ្ទឹមស ខ្ទឹមក្រហមបុកក្នុងត្បាល់ជាមួយម្ទេស រួចដាក់កាពិ ស្ករស និងប៊ីចេង មុននឹងបន្ថែមសណ្ដែកកួរ សណ្ដែកដី ក្ដាមប្រៃ ហើយច្របាច់ក្រូចឆ្មារចូលក្នុងត្បាល់ ហើយសឹមដាក់ត្រយូងចេកចូល និងប្រើអង្រែបុកតិចៗឲ្យចូលជាតិ។
3- ក្នុងដំណាក់កាលនេះមានជម្រើសពីរគឺចុងភៅអាចយកនំបញ្ចុកបុកក្នុង ត្បាល់ជាមួយត្រយូងចេក និងបង្គាក្រៀមក៏បាន ឬក៏ដួសត្រយូងចេកដាក់ចានហើយរោយបង្គាក្រៀមពីលើដើម្បីទទួលទាន ជាមួយនំបញ្ចុកក៏បាន។

Post a Comment