គួង
គ្រឿងផ្សំ៖
- សាច់ជ្រូក3ជាន់
- សំបកគួង
- សាលាដ ភ្លៅអង្កែប
- ជីគ្រប់មុខ
- នំបញ្ចុក
វិធីធ្វើ៖
- យកសាច់ជ្រូកដាក់ស្ងោរអោយឆ្អិន រួចស្រង់ចេញ ហាន់ជាចំណិតៗ
- យកថាសដាក់ទឹកបន្តិច ហើយយកសំបកគួយជ្រលក់ចូល ហើយយកមកដាក់ សាលាដ សាច់ជ្រូក ភ្លៅអង្កែប ជីគ្រប់មុខ និងនំបញ្ចុក រួចមូលអោយជិត រួចជាការស្រេច ។ លោកអ្នកដាក់បង្គាចូលទៀតក៌បាន ដោយយកទៅស្ងោរអោយឆ្អិន ហើយបកសំចេញ រួចយកមកមូលជាមួយ
( អ្វីដែលសំខាន់ក្នុងការធ្វើគួងនេះអោយមានរស់ជាតិឆ្ងាញ់នោះ ពិសេសគឺទឹកត្រីផ្អែម ដែលជ្រលក់ជាមួយ )
គ្រឿងផ្សំ ទឹកជ្រលក់៖
- ខ្ទឹមស បុកអោយម៉ត់
- ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ការ៉ុត ឈូសជាសសៃៗ
- ទឹកក្រូចឆ្មា ម្ទេស
- សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
- ទឹកត្រី ស្ករត្នោត ប៊ីចេង អំបិល
វិធីធ្វើ ទឹកជ្រលក់៖
- ដាក់ដាំទឹក ( តាមតំរូវការនៃទឹកត្រីផ្អែម ) ទុកអោយពុះ រួចដាក់ស្ករត្នោតចូល កូរអោយរលាយអស់ ហើយលើកចេញ ទុកអោយរៀងត្រជាក់បន្តិច
- បន្ទាប់មកដាក់ខ្ទឹមស ទឹកត្រី ម្សៅស៊ុប ប៊ីចេង អំបិល ទឹកក្រូចឆ្មា
កូរអោយរលាយចូលគ្នាអស់ រួចដាក់ការ៉ុត និង ខ្ទឹមក្រហមចូល
ភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរផ្អែម ) ទើបដាក់សណ្ដែកដីចូល
រួចជាការស្រេច ។
វីដេអូ ធ្វើគួងបង្គា នឹង សាច់ជ្រូក៖
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ

Post a Comment