Header Ads

ម្ជូរ​សៀមរាប​សាច់​មាន់​

គ្រឿងផ្សំ៖
- សាច់​មាន់ គ្រឿង​ក្នុង​មាន់ ខ្ទិះ​ដូង ត្រកួន ម្នាស់ ត្រប់​វែង ម្ទេស​ក្រៀម ម្ទេស​ស្រស់
- ប្រេង​ឆា ស្ករស ម្សៅស៊ុប និង​អំបិល

វិធីធ្វើ៖
1- ដំបូង​យក​ម្ទេស​ក្រៀម​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ សាច់​មាន់​ និង​គ្រឿង​ក្នុង​ត្រូវ​លាង​ទឹក​​ឲ្យ​ស្អាត ត្រកួន​កាត់​ជា​កង់ៗ ម្នាស់​ និង​ត្រប់​ហាន់​ជា​ដុំ​តូច​ល្មម
2- ចាក់​ប្រេង​ចូល​ឆ្នាំង​ឲ្យ​ក្តៅ​ល្មម​រួច​ឆា​ម្ទេស​ក្រៀម​ ​សាច់មាន់​ និង​គ្រឿង​ក្នុង​ឆា​ច្របល់ រួច​ចាក់​ខ្ទិះ​ដូង និង​ទឹក​ចូល​ឲ្យ​ពុះ​ទើប​ដាក់​គ្រឿង​ផ្សំ​ ដូចជា ស្ករស អំបិល ម្សៅ​​ស៊ុប និង​បង់​អម្ពិល​បន្តិច​ចូល ​ឲ្យ​​ពុះ​ទើប​ចាក់​បន្លែ​ចូល​ហើយ​បង់​ម្ទេស​ស្រស់​​។

No comments

Powered by Blogger.