ស្ងោរចាប់ឆាយ
គ្រឿងផ្សំ៖
- សាច់ជ្រូក ( កាត់ជាដុំល្មម )
- ការ៉ុត ឆៃថាវ កាត់ប្រហែល2ថ្នាំងដៃ ពុះជាបួន
- ផ្សិតក្រៀម ដាក់ត្រាំទឹកអោយទន់
- ស្បែកជ្រូក ដាក់ត្រាំទឹកអោយទន់
- ស្ពៃក្ដោប
- បង្គាក្រៀម និង យីហឺ ដាក់ត្រាំទឹក រួចហាន់តូចល្មម
- ខ្ទឹមសចិញ្ច្រាំ
- ទឹកត្រី ស្ករត្នោត ម្សៅស៊ុប អំបិល ម្រេច
- គល់ខ្ទឹម ស្លឹកខ្ទឹម
វិធីធ្វើ៖
- យកសាច់ជ្រូកមកដាក់លាយជាមួយ ខ្ទឹមសចិញ្ច្រាំ ទឹកត្រី ស្ករត្នោត ម្សៅស៊ុប អំបិល ម្រេច បង្គាក្រៀម យីហឺ រួបច្របល់ចូលគ្នាអោយសព្វជាមួយគ្រឿង
- បន្ទាប់មកយកមកដាក់រំងាស់ ច្របល់ចូលគ្នា មើលអោយរៀងអស់ទឹកបន្តិច ទើបដាក់ ផ្សិតក្រៀម ការ៉ុត ឆៃថាវ និង ស្បែកជ្រូកចូល រួចបន្ថែមទឹកបន្តិច ច្របល់ចូលគ្នាហើយបន្តរំងាស់អោយរៀងយូរបន្តិច ( បើរីងទឹកដាក់បន្ថែមទៀត តែកុំដាក់ច្រើន )
- ពេលរំងាស់ចូលជាតិគ្នាអស់ហើយ ទើបដាក់ទឹកអោយរៀងច្រើនបន្តិច ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើស្ទើរគ្រឿងអ្វី ដាក់បន្ថែមតាមចំណូល )
- បន្ទាប់មកដាក់ស្ពៃក្ដោប គល់ខ្ទឹម រួចកូរអោយសព្វ ទុកអោយឆ្អិនបន្លែហើយ ទើបដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ

Post a Comment