Header Ads

សាច់​គោ​អាំង​ដោត​ចង្កាក់

គ្រឿងផ្សំ៖
- សាច់គោ ១គីឡូ (យក​សាច់ផ្នែក​ស្មា​ខាង​មុខទៅដល់​ឆ្អឹងជំនី ហើយ​ត្រូវហាន់​ជាបន្ទះ​​វែងតូច​​ល្មម)
- អំ​បិល​ ១ស្លាប​ព្រា​កាហ្វេ​
- ម្សៅស៊ុប ១ស្លាបព្រា​កាហ្វេ​
- ស្ករស ១០០-១៥០ ក្រាម
- ទឹកសណ្តែកសៀង ១ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ
 
វិធីធ្វើ៖
១. មុន​ដំ​បូង​អ្នក​ត្រូវ​យក​សាច់​គោ​ដាក់​ចូល​ក្នុង​ចាន​ធំ​មួយដែល​អ្នក​ស្មាន ​មើលអាច​ដាក់​សាច់​គោ​អស់​ បន្ទាប់​មក​ចាប់​ផ្តើម​លាយ​គ្រឿង​មាន​ដូច​ជា ខ្ទឹម​ស, អំបិល, ម្សៅស៊ុប ,ស្ករស និងទឹកសណ្តែកសៀង គ្រឿងបុកហើយ (ដាក់​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត) បន្ទាប់មក​ច្រ​បល់​វា​បញ្ចូល​គ្នា​ឲ្យ​ចូល​គ្រឿង​សព្វ។
២. បន្ទប់​ពី​គ្រឿង​ចូល​សប់​ហើយ​ត្រូវយក​ឈើ​ត្រណោត​មក​ដោត​សាច់គោ ជា​ត្រណោតៗ ​ឬក៍គេ​អាច​ហៅ​បាន​ថា​ជា​ចង្កាក់​ៗ ដោត​រហូត​ទាល់​តែអស់​សាច់​គោ​។
៣. យក​សាច់​គោ​ដែល​បាន​ដោត​រួច​រាល់​ហើយ​ យក​មក​ដាក់អាំងឲ្យ​ឆ្អិន​ ​ពេល​ដែល​ដែល​អ្នក​ញាំ​ត្រូវ​យក​ជ្រក់​មក​ញាំផ្ទាប់​ជា​មួយ​គ្នា​ហើយ​ក៏​គេ​ តែង​តែ​យក​វា​ទៅ​ញាំ​ជា​មួយ​នំ​ប៉័ង​ផង​ដែរ។

+ វិធីធ្វើជ្រក់ល្ហុង៖
- ល្ហុង ១ចំហៀងផ្លៃ (ផ្លែតូចល្មម)ឈូស ឬចិតជាសសៃវែងៗ
- ត្រសក់​ ២-៣ផ្លៃ ចិត​ជា​ចំ​ណិត​វែង​
- អំបិល កន្លះ​ស្លាប​ព្រា​បាយ
- ស្ករស ៦ស្លាបព្រាបាយ
- ទឹក​ខ្មេះ​ ៣ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹស ចិតជាចំណិតតូចៗ
- ខ្ទឹមក្រហម ២ដុំ ចិតជាចំណិតតូចៗ
*** យក​គ្រឿង​ផ្សំ​ទាំង​អស់​ខាង​លើ​ដាក់​ចូល​ក្នុង​ ចានធំឬសំភារៈអី្វផ្សេងដែលអាចដាក់បាន ​រួចហើយ​ក៍ច្រ​បល់​បញ្ចូល​គ្នា​ឲ្យ​ចូល​គ្រឿងសប់ ទុក​ញាំផ្ទាប់ជាមួយសាច់អាំង៕


No comments

Powered by Blogger.