Header Ads

សម្លរម្ចូរគ្រឿងត្រប់សាច់ត្រី

គ្រឿងផ្សំ៖
- ត្រី ( កាត់ដុំៗ )
- ត្រប់ ( កាត់ដុំៗតូចល្មម )
- គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមក្រហម )
- ប្រហុក ចិញ្ច្រាំអោយម៉ត់
- ម្ទេសក្រៀម ត្រាំទឹក ( ចិញ្ច្រាំអោយម៉ត់ )
- ទឹកត្រី ស្ករត្នោត អំបិល ម្សៅស៊ុប
- អំពិលទុំ
  វិធីធ្វើ៖
 ​- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម ប្រហុក រំលីងចូលគ្នាអោយឈ្ងុយ
- បន្ទាប់មកដាក់សាច់ត្រី ច្របល់ចូលគ្នាជាមួយគ្រឿងអោយសព្វ (បន្ថែមទឹកបន្តិច ) រួចដាក់ ទឹកត្រី ស្ករត្នោត អំបិល ម្សៅស៊ុប និង អំពិលទុំ ច្របល់ចូលគ្នាអោយសព្វ ( ប្រើដៃច្របល់ថ្នមៗ ដើម្បីកុំអោយបែកសាច់ត្រី ) រំងាស់អោយចូលជាតិគ្នា ទើបដាក់ទឹកចូល ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកទៀត ដាក់ត្រប់ចូល ទុកអោយឆ្អិនបន្លែហើយ រួចជាការស្រេច ។

No comments

Powered by Blogger.