Header Ads

សម្លម្ជូរ​ព្រៃ​ត្រីរ៉ស់​បន្លែ​ត្រកួន


គ្រឿងផ្សំ៖
- ត្រីរ៉ស់
- ត្រកួន
- ប្រេងឆា
- ស្លឹកថ្នឹង
- ខ្ទឹមស
- ខ្ទឹមក្រហម
- គល់ស្លឹកគ្រៃ
- រំដេង
- ស្លឹកក្រូចសើច
- ម្ទេស​ដៃនាង
- ស្លឹកកន្ទ្រោប
- ទឹក​អំពិល​ទុំ
- ប្រហុក​ចិញ្ច្រាំ ស្ករត្នោត អំបិល ម្សៅស៊ុប

វិធីធ្វើ៖
1- គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស​ដៃនាង ខ្ទឹមស និង ក្រហម លីង​ចូល​គ្នា​ឲ្យ​ឈ្ងុយ រួច​ដំ​ឲ្យ​វា​ទក់ៗ​។
2- ដាក់​ខ្ទះ​ដាំ​ប្រេងឆា​ឲ្យ​ក្ដៅ ដាក់​សាច់ត្រី​ចូល​ឆា​បន្តិច ទើប​ដាក់​គ្រឿង​លីង​ខាង​លើ​ចូល មុន​នឹង​បង់​ប្រហុក​ចិញ្ច្រាំ អំបិល ស្ករត្នោត ម្សៅស៊ុប និង​បន្ថែម​ទឹក​ចូល​ហើយ​ទុក​ឲ្យ​ពុះ មុន​នឹង​ដាក់​ស្លឹក​ថ្នឹង ស្លឹក​ក្រូចសើច ទឹក​អំពិលទុំ​បន្តិច
3- រួច​បង់​ស្លឹក​កន្ទ្រោប និង​ត្រកួន​ចូល ដោយ​ភ្លក្ស​សាបប្រៃ​តាម​ចំណូលចិត្ត

No comments

Powered by Blogger.