Header Ads

ត្រី​សាបាក់​សៀមរាប

គ្រឿងផ្សំ៖
- ត្រី​សាបាក់ ខ្ញី ការ៉ុត ស្ពៃក្ដោប ប៉េងប៉ោះ សាលាដ ម៉ាយូណេស
- អំបិល ស្ករស ខ្ទឹមស ម្ទេសដៃនាង ទឹកត្រី និង​ម្សៅស៊ុប ។

វិធីធ្វើ៖
1- ត្រី​សាបាក់​ត្រូវ​ខ្ចប់​ក្រដាស​អាលុយមីញ៉ូម រួច​យក​ទៅ​អាំង​ឲ្យ​ឆ្អិន​ដើម្បី​ចៀសវាង​ការ​បន្សល់​នូវ​ក្លិន​ឆ្អាប​។
2- រីឯ​ខ្ញី​ត្រូវ​យក​ទៅ​ហាន់​ជា​សរសៃ​តូច​ៗ​រួច​ឆា​ជាមួយ​ប្រេងឆា​ឲ្យ​ទន់​។
3- ការ៉ុត និង​ស្ពៃក្ដោប​ត្រូវ​ហាន់​ជា​សរសៃ​តូច​ៗ​ញុំា​ជាមួយ​ម៉ាយូណេស​។
4- បន្ទាប់មក​ទៀត​ត្រូវ​ធ្វើ​ទឹកត្រី​កោះកុង​ដោយ​យក​ខ្ទឹមស បុក​ជាមួយ​ម្ទេស រួច​បន្ថែម​ស្ករស ប៊ីចេង និង​ទឹកត្រី​ចូល​។
5- ដើម្បី​ឲ្យ​ទឹកត្រី​នោះ​ខាប់​អន្ធិល​យើង​ត្រូវការ​ដាក់​ម្ទេស និង​ខ្ទឹមស​ឲ្យ​ច្រើន​។

***នៅ​ពេល​ទទួលទាន ត្រី​សាបាក់​ត្រូវ​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​ម៉ាយ៉ូណេស និង​ទឹកត្រី​កោះកុង​ក្នុង​ពេល​តែ​មួយ​ទើប​ឆ្ងាញ់​ពិសា​។

No comments

Powered by Blogger.