Header Ads

មាន់​ម្ទេស​ទឹកឃ្មុំ


គ្រឿងផ្សំ៖
- ភ្លៅមាន់ ការ៉ុដ ឆៃថាវ ម្ទេសហាវ៉ៃ​(ជ្រើសរើស​យក​ម្ទេសហាវ៉ៃ​ពណ៌​បៃតង លឿង និង​ក្រហម) ទឹកឃ្មុំ​ធម្មជាតិ
- ទឹកស៊ីអ៊ីវ ម្សៅស៊ុប ម្រេច ខ្ទឹមស ប្រេងឆា និង​ម្ទេស ។

វិធីធ្វើ៖
1- ដំបូង​ត្រូវ​យក​ភ្លៅមាន់​ទៅ​លាង​ឲ្យ​ស្អាត ដោយ​វះ​វា​ពីរ​បី​កាំបិត មុន​នឹង​យក​ទៅ​បំពង​។
2- បន្ទាប់មក​ចាប់ផ្ដើម​ធ្វើ​ទឹក Sauce ដោយ​ហាន់​ខ្ទឹមស​ជា​ចំណិត​ស្ដើងៗ និង​បន្លែ​ត្រូវ​ហាន់​ជា​ដុំ​តូចៗ
3- រួច​ឆា​វា​ចូល​គ្នា​ដោយ​បន្ថែម​គ្រឿងផ្សំ​រសជាតិ ទឹកឃ្មុំ ទឹកស៊ីអ៊ីវ ម្សៅស៊ុប ម្រេច និង​ម្ទេស។ ចុងក្រោយ​យក​ទឹក Sauce ស្រូប​ពី​លើ​ភ្លៅមាន់​បំពង​នោះ​ជា​ការ​ស្រេច។

No comments

Powered by Blogger.