ត្រីតុកកែចំហុយបែបចិន
គ្រឿងផ្សំ៖
- ត្រីតុកកែស្រស់១ក្បាល។
- រីឯគ្រឿងផ្សំរសជាតិរួមមានទឹកស៊ីអ៊ីវជប៉ុន ទឹកស៊ីអ៊ីវចិន ទឹកស៊ីអ៊ីវខ្មែរ ស្ករស ទឹកអំពិលទុំ ប្រេងល្ង ស្រាចិន ម្រេច និងម្ទេសហឹរដើម្បីបង្កើតជារសជាតិបែបជូរអែមហឹរ។
- បន្លែសម្រាប់ចម្អិនមានដូចជា ខ្ញី ដើមខ្ទឹម ម្រេច ម្ទេសហឹរ ផ្កាខាត់ណាស ផ្កាខាត់ណាខៀវ ស្នៀតពោត ម្ទេសចិន ម្ទេសហាវ៉ៃ និងផ្សិតកំប៉ុងស ហើយបន្លែត្រូវស្រុះឲ្យឆ្អិន ប៉ុន្តែត្រូវរក្សាពណ៌ឲ្យនៅស្រស់ល្អ កុំឲ្យស្រពាប់។
វិធីធ្វើ៖
1- ដំបូងត្រូវយកត្រីតុកកែទៅចំហុយឲ្យឆ្អិនជាមួយខ្ញី ដើមខ្ទឹម ម្រេច និងទឹកស៊ីអ៊ីវទាំង៣ប្រភេទ រួចយកបន្លែដែលស្រុះរួចមករៀបពីលើត្រីដែលចំហុយឆ្អិន មុននឹងយកទៅចំហុយម្ដងទៀតដោយប្រើកម្ដៅក្ដៅល្មម។
2- បន្ទាប់មកយកទឹកស៊ីអ៊ីវទាំង៣មុខលាយចូលគ្នាហើយស្រោចពីលើត្រី និងយកទៅចំហុយជាលើកចុងក្រោយរយៈពេល៣នាទីនោះជាការស្រេច។

Post a Comment