ភ្លា NGO រឺភ្លាក្រៅអង្គការ
គ្រឿងផ្សំ៖
- សាច់គោ យកសាច់ផុយ ( ហាន់ជាបន្ទះស្ដើងៗ
- ខ្ទឹមសចិញ្ច្រាំអោយម៉ត់ យកទៅបំពងអោយឈ្ងុយ
- ម្សៅស៊ុប ស្ករស
- ទឹកក្រូចឆ្មា
- បន្លែរួមមាន : ត្រសក់ ការ៉ុត សណ្ដែកគួរ ជីបន្លា ស្ពៃប៉ាវ ...........។ល។
- Best Foods អាចរកទិញបាននៅតាម ផ្សារទំនើប Luck
វិធីធ្វើ៖
- យកបន្លែមកលាងអោយស្អាត រួចយកមករៀបដាក់ក្នុងចានដែលត្រូវទទួលទាន ( ដូចក្នុងរូប )
បន្ទាប់យកទៅដាក់ក្នុងទូរទឹកកក អោយត្រជាក់ ( ដើម្បីធ្វើអោយបន្លែស្រួយឆ្ងាញ់ )
- ដាក់ខ្ទះទុកអោយក្ដៅបន្តិច រួចដាក់សាច់គោចូលឆាត្រលប់ចុះត្រលប់ឡើង ដោយដាក់ម្សៅស៊ុបចូលបន្តិច ហើយឆាតែមួយភ្លែតទេ ( បើសាច់ជាប់ខ្ទះ ដាក់ទឹកចូលបន្តិច ) កុំអោយឆ្អិន ដល់ខាងក្នុង ឆ្អិនតែផ្នែកខាងក្រៅតិចៗបាន ហើយ រួចដួសចេញ
- យកសាច់មកដាក់ក្នុងចានស្អាតមួយ រួចដាក់ ម្សៅស៊ុប ស្ករស ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វ បន្ទាប់មកដាក់ Best Foods ចូល ហើយច្របល់ចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកទើបដាក់ ខ្ទឹមសបំពងចូល ច្របល់ចូលគ្នាអោយសព្វម្ដងទៀត
- រួចយកមកដាក់ពីលើបន្លែដែលយើងត្រូវទទួលទាននោះ ហើយបន្ថែមដោយដាក់លំលម្ទេសពីលើបន្តិច រួចជាការស្រេច ។

Post a Comment