ឆ្អឹងជំនីរចំហុយត្រាវ
គ្រឿងផ្សំ៖
- ឆ្អឹងជំនីរ ២ខាំ
 - ត្រាវ ចិតដុំៗ ១ខាំ
 - ស្រាស ២ស្លាបព្រាបាយ
 - ម្សៅឆា ១ស្លាបព្រាកាហ្វេ
 - ស្ករ កន្លះស្លាបព្រាកាហ្វេ
 - អំបិល ចុងស្លាបព្រាកាហ្វេ
 - ទឹកខ្យង កន្លះស្លាបព្រាបាយ
 - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
 - ខ្ញីចិញ្ច្រាំ ២ស្លាបព្រាកាហ្វេ
 - ម្ទេសផ្អែម ១ផ្លែ ហាន់ស្តើងៗ
 
- យកឆ្អឹងជំនីរ កាត់កង់ខ្លីៗ ប្រឡាក់ជាមួយស្រា និងគ្រឿងដទៃទៀតគ្រប់មុខ ទុកចោល១ម៉ោង អោយចូលជាតិ។
 - យកត្រាវតម្រៀបនៅបាតចាន ទើបចាក់សាច់ជ្រូកពីលើ ហើយដាក់ចំហុយ ២០នាទី។
 - បរិភោគក្តៅៗ ដោយមានរោយស្លឹកខ្ទឹម និងម្ទេស ពីលើក៏បាន មិនបាច់ក៏បាន។
 

Post a Comment