Header Ads

ឆាកែងឆ្អឹង​ជំនីរ​ជ្រូក​ត្រប់ស្រួយ

គ្រឿងផ្សំ៖
  • ឆ្អឹង​ជំនីរ​ជ្រូក​ត្រប់ស្រួយ​ សណ្ដែកដី ជីរនាងវង គ្រឿង​បុក  ត្រប់​ពុត​លំញង  ខ្ទិះដូង ម្ទេស​ឆ្អើរ ម្ទេស
  • អំបិល ស្ករស ម្សៅស៊ុប ទឹកត្រី ខ្ទឹមសនិង​ប្រេងឆា​។
វិធីធ្វើ៖
  1. វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​ឆ្អឹង​ជំនីរ​ជ្រូក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​កាត់​ជា​កង់ៗ
  2. ហើយ​ចាប់ផ្ដើម​​បុក​គ្រឿង​មាន​ រំដេង ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច ខ្ជាយ និង​ខ្ទឹមស​ឲ្យ​ម៉ដ្ឋ។
  3. ម្ទេស​ឆ្អើរ​ត្រូវ​ចិញ្ច្រាំ​។
  4. ចាប់ផ្ដើម​ចាក់​ប្រេងឆា​ចូល​ឆ្នាំង​ ហើយ​រំលីង​គ្រឿង​ និង​ម្ទេស​ឆ្អើរ​​​​ចូល​គ្នា​ជាមួយ​ឆ្អឹងជំនីរ​ជ្រូក។
  5. ចាប់​ផ្ដើម​ចាក់​ខ្ទិះដូង​​ដោយ​ថែម​ទឹក​បន្តិច សឹម​បង់​​​អំបិល ស្ករស ម្សៅស៊ុប និង​ទឹកត្រី។
  6. ចំពោះ​ឆ្អឹង​ជំនីរជ្រូក​សម្រាប់​ឆា គេ​អាច​យក​ទៅ​ចៀន​​​សិន ឬ​ក៏​ឆា​ទាំង​ស្រស់​ដូច្នេះ​ក៏បាន។
  7. ក្រោយពី​កូរ​ឲ្យ​ចូល​ជាតិ ឆ្អិន​ល្មម ចាប់ផ្ដើម​ដាក់​ត្រប់ស្រួយ និង​ត្រប់​ពុត​លំញង​ឲ្យ​ឆ្អិន​បន្លែ ទើប​ដាក់​ជីរនាងវង និង​ម្ទេស​រួច​បិទ​​ភ្លើង​ជា​ការ​ស្រេច។

No comments

Powered by Blogger.