Header Ads

របៀបធ្វើ សម្លម្ជួរព្រៃសាច់ទា

គ្រឿងផ្សំ៖
1- ទាមួយក្បាល (លាងទឹកអោយស្អាតកាត់ជាដុំៗ)
2- ស្លឹកក្រូចសេីច3សន្លឹក ( លាងទឹកអោយស្អាត )
3- គល់ស្លឹកគ្រៃ 3ដេីម( លាងទឹកអោយស្អាត ដុំអោយទួកៗ យកទៅដុតឬអាំង)
4- ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់ ( លាងទឹកអោយស្អាត យកទៅដុតឬអាំង)
5- ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស ( បកសំបកអោយស្អាត យកទៅដុត ឬអាំង ក៏បាន )
6- រំដេង ( សិតសំបកចេញលាងទឹកអោយស្អាត ដុតឬ អាំងក៏បាន )
7- ម្ទេសប្លោកខៀវ របស់ខ្មែរ 5ផ្លែ ( លាងទឹកអោយស្អាតយកទៅដុត ឬអាំងក៏បាន )
8- ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់ខ្ចប់ យកទៅដុត ឬ អាំងក៏បាន )
9- ផ្សិតចំបេីង ( លាងទឹកអោយស្អាតពុះជាពីរដុំ )
10- ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុះជាបួនដុំ )
11- ត្រប់ស្រួយ (លាងទឹកអោយពុះជាពីរ )
12- ម្ជួរ សណ្ដាន់ ក្រៀម ល្មមតាមចំណូលចិត្ត រស់ជាតិសម្លរ
13- ទឹកត្រី, ស្ករស, អំបិល, បីចេង, ម្រេះព្រៅ នឹង ម្អម

វិធីធ្វើ៖
- ដាំទឹកអោយពុះ ចាក់ រំដេង ខ្ទឹមសរ ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសេីច ម្ទេសដៃនាង នឹងម្ទេសខ្មាំង ម្ទេសប្លោក ប្រហុក ដែលអាំងចូល
- ទុកអោយពុះចាក់សាច់ទាចូល
- រួចបង់គ្រឿងផ្សំរស់ជាតិ ទឹកត្រី បីចេង អំបិល ស្ករស សណ្ដាន់ ភ្លក់តាមរស់ជាតិដែលចូលតាមគ្រួសារ ចូលចិត្ត
- ដាក់ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបេីង អោយពុះម្ដងទៀត បង់ប្រេះព្រៅ ម្អមស្រែ ជាការស្រេច៕

ប្រភព​ពី៖ Reasey Sovan Chea

No comments

Powered by Blogger.