វិធីធ្វើមាន់អប់ឱ្យមានរសជាតិឆ្ងាញ់ពិសារ
គ្រឿងផ្សំ៖
- មាន់ជំទង់មួយក្បាល
- ខ្លាញ់រាវ
- ដំឡូងបារាំង ខ្ទឹមបារាំង ស្លឹកវ៉ាន់ស៊ុយ
- ម្សៅមី អំបិល ទឹកត្រី ទឹកខ្មេះ ស្ករស ម្សៅស៊ុប។
វិធីធ្វើ៖
១- យកមាន់ជំទង់ ដែលគេធ្វើរួចស្រាប់ កាប់ស្មង និងស្លាបចេញ លាងទឹកឲ្យស្អាត ។
២- ដំឡូងបារាំង ចិតគល់ជាដុំៗ ខ្ទឹមបារាំងពុះជា៤ ។
៣- យកកូនចានចាក់ទឹកត្រី អំបិល ស្ករស ម្សៅឆា ម្សៅស៊ុប ទឹកខ្មេះ ភ្លក់មើលឲ្យល្មម ។
៤- ដាំខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅ ទើបដាក់មាន់ចៀនទាំងមូលឱ្យក្រហម ហើយចាក់ទឹកត្រី ( ដែលលាយទុកនោះ )ស្រោចពីលើ ដាក់ដំឡូង និងខ្ទឹមបារាំង ចាក់ទឹកបន្តិច គ្របឲ្យជិតទុករវាង ១០ នាទី ហើយបើកគ្របចេញ យកវែកត្រឡប់សាច់មាន់ ពីម្ខាងទៅម្ខាង ទើបគ្របម្ដងទៀត ( បើរីងទឹកត្រូវថែមទឹកម្ដងទៀត )។ រម្ងាស់ឲ្យទាល់តែផុយសាច់ ទឹកឲ្យឡើងខាប់ ទើបដួសដាក់ចាន រួចដួសទឹកខាប់នោះដាក់ពីលើសាច់ បេះស្លឹកវ៉ាន់ស៊ុយរោយពីលើ (នៅពេលចៀនគេប្រើភ្លើងតិចៗ)៕
ប្រភពពី ៖ cool1007

Post a Comment