Header Ads

វិធីធ្វើបង្អែម តៅស៊ាន់

គ្រឿងផ្សំ៖
- ស្ក​រស​ ៦​ ស្លា​ព្រា​បាយ
- ម្សៅ​ឆា​ ៣០​ ក្រាម​
- ម្សៅ​ដំឡូង​​ ២០​ ក្រាម​
- សណ្តែក​បាយ​លឿង​ ២៥០​ ក្រាម​
- ស្លឹក​តយ​ ២​ ទៅ​ ៣​ សន្លឹ​ក​
- ឆាខ្វៃ​ ១ ​គូ​
- ទឹក​ធម្មតា​ ១​ លីត​កន្លះ​
- ​ទឹក​ខ្ទិះ​ដូង​ដើម​មួយ​កូន​ពែង

វិធីធ្វើ៖
១. ​ដំបូង​អ្នក​ត្រូវ​ត្រាំ​សណ្តែក​ឲ្យ​បាន​រីក​សិន​ប្រហែល​ជា​ ១០​ ទៅ​ ១៥​ នាទី​ បន្ទាប់​មក​ធ្វើ​ការ​លាង​វា​ឲ្យ​ស្អាត​។ ដាក់​ឆា​សណ្តែក​ឲ្យ​ក្រហម​ដោយ​បន្ថែម​ស្ករ​ស​ ២​ស្លាប​ព្រា​បន្ត​ការ​លីង​វា​ឲ្យ​ក្រហម​(ដើម្បី​ឲ្យ​បង្អែម​មាន​សោភ័ណភាព ​និង​សណ្តែក​មិន​ស្លេក)​។​
២. ​ដាក់​ដាំ​ទឹក​ក្នុង​ឆ្នាំង​មួយ​ ដោយ​មាន​បង់​ស្លឹក​តយ​ចូល​ រង់​ចាំ​ឲ្យ​វា​ពុះ​រហូត​ដល់​ទឹក​មាន​ពណ៌​ខៀវ​។ ​អ្នក​ត្រូវ​បន្ថែម​សណ្តែក​ចូល​រង់​ចាំ​រយៈ​ពេល​ ៥​ ទៅ​ ៧​ នាទី​ដើម្បី​ឲ្យ​សណ្តែក​រីក​។
៣. ដាក់​ម្សៅ​ទាំង​ពីរ​ប្រភេទ​ចូល​ទៅ​ក្នុង​កូន​ចាន​មួយ​ ដែល​មាន​ទឹក​ធម្មតា​នៅ​ក្នុង​នោះ​ កូរ​ឲ្យ​សព្វ​។ប្រសិន​បើ​អ្នក​ដាក់​ម្សៅ​ចូល​ទៅ​ក្នុង​ឆ្នាំង​ដោយ​មិ​ន​បាន​កូរ ​វា​នឹង​មាន​លក្ខណៈ​ឆ្អិន​ដុំៗ​ កូរ​មិន​សព្វ​
កក​សាច់​ម្សៅ​នៅ​ខាង​ក្រោម​។ រួច​ចាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ ដែល​កំពុង​តែ​ដាំ​សណ្តែក​ ។កូរ​ឲ្យ​សព្វ​បន្ថែម​ស្ក​រសចូល​ ៣​ស្លាបព្រា​។ រង់​ចាំ​ឲ្យ​បង្អែម​មាន​លក្ខណៈ​ខាប់​ដាក់​ចុះ​ជា​ការ​ស្រេច​។​
៤.​ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អ្នក​គួ​តែ​មាន​បន្ថែម​ទឹក​ខ្ទិះ​ពី​លើ​បន្ទាប់​មក​ហាន់​ឆា​ខ្វៃ​ពីរ​ទៅ​ ៣ ​ដុំ​៕

ប្រភព​ពី ​៖ cool1007

No comments

Powered by Blogger.