វិធីធ្វើបង្អែម សង់ខ្យាល្ពៅ ងាយៗ
គ្រឿងផ្សំ៖
ល្ពៅ ដូង ស្ករស ពងទា
វិធីធ្វើ៖
១- យកល្ពៅមកចោះត្រង់ក្បាលយកគ្រាប់ នឹងស្នូល ចេញអោយអស់ លាងទឹកអោយស្អាត
២- ដូងទុំពូតយកខ្ទិះ
៣- ពងទាគោះដាក់ចាន លាយជាមួយស្ករ ទឹកខ្ទិះដូង រួចចាក់ទឹកបន្តិច វាយអោយឡើងពពុះល្អ ភ្លក្សមើលអោយល្មម សឹមចាក់ចូលក្នុងល្ពៅ អោយពេញ ដាក់ចំហុយជាការស្រេច៕
ប្រភពពី ៖ cool1007
Post a Comment